29/08/2017 11:03 GMT+7 Email Print Like 0

វៀតណាមដណ្តើមជើងឯក Robocon អាស៊ី-ប៉ាស៊ីហ្វិកជាលើកទី៦


 វៀតណាមដណ្តើមជើងឯក Robocon អាស៊ី-ប៉ាស៊ីហ្វិកជាលើកទី6 

នារសៀលថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០១៧ នៅទីក្រុ​ងតូក្យូ (ជប៉ុន) ក្រុមជ​ម្រើស​ជាតិ Robocon វៀតណាម ទទួ​ល​បាន​ជ័យជំនះ​ក្នុងវគ្គផ្តាច់ព្រ័ត្រ Robo​con អាស៊ី-អាគ្នេយ៍ ចំពោះ មុខគូ​ប្រជែង​ម៉ាឡេស៊ី ទទួលបាន​ពាន​រង្វាន់​ជើង​ឯកលើក​ទី៦ ឲ្យវៀតណាម។

មុន​នឹងមានវត្តមាននៅក្នុងវ​គ្គផ្តាច់ព្រ័ត្រនេះ វៀតណាមទទួលបានជ័យជំ​នេះជាបន្ត បន្ទាប់​ចំពោះ​គួប្រជែង​ដូចជា​ស្រីល​ង្កា ឥណ្ឌា ជ​ប៉ុន។ ក្រុមជម្រើសជាតិ Roboco​n វៀតណាមឆ្នាំនេះ មាន​សមាជិក​១៣នាក់​ដែល​ជានិស្សិត​ទើប​ នឹងទទួលបានជ័យ លាភីជើងឯក Robocon ទូទាំងប្រទេស ប្រព្រឹត្តទៅ​នៅខេត្ត Ninh Binh ភាគ​ខាង ជើ​ងវៀតណាម។ ការប្រឡង Robocon អាស៊ី ប៉ាស៊ី​ហ្វិក ​សម្រាប់និស្សិតមកពី មហា​វិទ្យាល័យ​នានា​ក្នុង​តំបន់​ ដោយ​សម្ព័ន្ធសមាគមផ្សាយ​សម្លេង​ និងទូរទស្សន៍ អាស៊ី ប៉ាស៊ីហ្វិក (ABU) រៀបចំ​ឡើង​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ