22/07/2015 10:12 GMT+7 Email Print Like 0

វៀតណាមឈានទៅមុខក្នុងការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចក្នុងអាស៊ាន


វៀតណាមឈានទៅមុខក្នុងការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចក្នុងអាស៊ាន

ពីឥឡូវនេះដល់​ថ្ងៃទី​៣១ខែធ្នូ ជារយៈ​ពេលបង្កើត​សហគមន៍អាស៊ាន​ ពេលវេលាមិន​សល់​ប៉ុន្មាន​ទេ បាន​ជា​គ្រប់​ក្រសួង ស្ថាប័ន ត្រូវតែសហប្រតិបត្តិការ​យ៉ាងស្អិតរមួត​ជាមួយគ្នា ជំរុញការអនុវត្តរាល់ការ​សន្យា​ធ្វើ​សកម្មភាព​នៅសេស​សល់ ក្នុង​អាស៊ាន បន្ត​ពង្រីកស្មារតី​សកម្ម ម្ចាស់​ការ ផ្តើមគំនិតថ្មីជាច្រើន ដើម្បីជំ​រុញ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងអាស៊ាន។ នេះគឺជាស្មារតី​រួម ក្នុងកិច្ចប្រជុំអន្តរ​ស្ថាប័ន​រវាង​បណ្ដា​ស្ថាប័ន​ចូលរួមកិច្ច​សហប្រតិបត្តិការ​អាស៊ាន ដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥​ នៅ​ទីក្រុងហា​ណូយ ក្រោម​អធិបតីភាព​របស់​អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ។

តាម​ព័ត៍មានពី​សន្និសីទ​នេះថា៖ រហូតមកដល់ពេលនេះ អាស៊ានអនុវត្តបាន​ជាង៨៥%នៃ​បណ្ដាគោល​ដៅ វិធាន​ការ​ដែលបានដាក់ចេញ ក្នុងការកសាងសហគមន៍​អាស៊ាន។ ក្នុងនោះ សរសរនយោបាយ សន្តិសុខ​ទទួល​បាន៨៥% សរសរសេដ្ឋកិច្ច​ទទួល​បានជិត៩៥% និងសរសរវប្បធម៌​សង្គម ទទួលបានជិត១០០%។ រួម​ជាមួ​យការ​ខំប្រឹង​ប្រែងនេះ វៀតណាមជាប្រទេសឈាន​ទៅមុខ ក្នុងការ​អនុវត្តកិច្ចសន្យាកសាង​សហគមន៍​អាស៊ាន​។ អនុរដ្ឋមន្ត្រី Le Hoai Trung បានអោយដឹងថា៖

“​វៀត​ណាមអនុវត្តដ៏ល្អ លើគ្រប់ជ្រុងជ្រោយ។ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច​វៀតណាម​និងសិង្ហ​បុរី ជាប្រ​ទេស​ចំនួន២​ឈានទៅមុខ​ក្នុងវិស័យ​នេះ។ ក្នុងស្ថាន​ភាពជាក់​ស្ដែង អាស៊ាន​ដើរ​តួនាទីកាន់​តែសំខាន់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មិនគ្រាន់តែ​ ក្នុងគោលនយោបាយកិច្ចការបរទេសប៉ុណ្ណោះ​ទេ ថែម​ទាំង ជំរុញ​ណើរ​ការ​ធ្វើ​សមាហរណកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេស​ជាតិទៀតផង៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ