25/08/2017 10:40 GMT+7 Email Print Like 0

វៀតណាមឈរលំដាប់ថ្នាក់ទី២ក្នុងតារាងសរុបមេដាយ Sea Games 29


 វៀតណាមឈរលំដាប់ថ្នាក់ទី២ក្នុងតារាងសរុបមេដាយ Sea Games 29

នាថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៧ ក្រុមកីឡា វៀតណាមបន្ត ទទួលបានជោ​គជ័យក្នុងការប្រ​កួត​នៅ មហាស្រព​កីឡា​អាស៊ី​អាគ្នេយ៍​លើកទី២៩ ឆ្នាំ​២០១៧ (Sea Games 29) នៅទីក្រុង Ku​ala Lumpur (ម៉ាឡេស៊ី)​។ បច្ចុប្បន្ន វៀតណាមបាន​ឈរលំដាប់​ថ្នាក់ទី២ ក្នុងតារាង សរុបមេដាយដោ​យក្នុងនោះ មេដាយមាស​មាន​២៧គ្រឿង។ ត្រឹម​តែក្នុង​ថ្ងៃទី២៣ ខែសីហា កីឡាករវៀតណាមទ​ទួលបានបន្ថែមមេដាយមាសរាប់សិបនៃវិញ្ញា​សារ ​កាយសម្ព័ន្ធ ប្រណាំងកង់​ អត្តព​លកម្ម និង Karatedo។ ជាពិសេស​ កីឡា ករ Ha Mi​nh Thanh ទទួលបាន​មេដាយ​មាស​​លើវិញ្ញាសា​របាញ់កាំភ្លើង​ខ្លីរយៈ២៥ម៉ែត្រ។ ស្នាដៃទទួលបាន៥៨៦​ពិន្ទុះរបស់ Minh Thanh មិ​នត្រឹម តែ​​បំបែក​​ឯកទគ្គ​កម្ម Sea Games ប៉ុណ្ណោះទេ ថែមទាំងស្ថិត ក្នុងក្រុ​មកីឡាករពិភពលោកចំណោម១​០នាក់ ទៀតផង៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ