28/10/2015 10:00 GMT+7 Email Print Like 0

វៀតណាមឈរលំដាប់ថ្នាក់ខ្ពស់ អំពីការធានាសន្តិសុខបណ្ដាញអ៊ីនធឺណែតនៅអាស៊ី-ប៉ាស៊ីហ្វីក


វៀតណាមឈរលំដាប់ថ្នាក់ខ្ពស់ អំពីការធានាសន្តិសុខបណ្ដាញអ៊ីនធឺណែតនៅអាស៊ី-ប៉ាស៊ីហ្វីក

នាយប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥​ មជ្ឈមណ្ឌលគោលនយោបាយបណ្ដាញ​អ៊ីនធឺ​ណែត នៃ​វិទ្យាស្ថាន​គោល​នយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី ( ASPI) បានប្រកាស​បញ្ជី​រាយនាម​ចំណាត់​ថ្នាក់ ធានា​សន្តិ​សុខ​បណ្ដាញ​អ៊ីន​ធឺណែត​ ក្នុង​ឆ្នាំ​២០១៥ ​នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលក្នុងនោះ​វៀតណាម ឈរលំដាប់ថ្នាក់ទី៩។ ក្នុង​បញ្ជី​នេះ ឈរ​លំដាប់​ថ្នាក់​ទីមួយគឺ​អាមេរិក ហើយបន្ត​ទៀតគឺ៖ ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងអូស្ត្រាលី។ នាយក​មជ្ឈមណ្ឌល​គោល​នយោបាយ​បណ្ដាញអ៊ីនធឺណែត​អន្តរជាតិ Tobias Feakincho បានអោយដឹងថា៖ តំបន់​អាស៊ី-ប៉ាស៊ីហ្វីក នឹង​បន្ត​ដើរ​តួនា​ទីស្នូល ក្នុងការតម្រង់ទិស​អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច​ឌីជីថល និងទប់​ស្ដាត់​វាយ​ប្រហា​រ​នានា​តាម​បណ្ដាញ​អ៊ីន​ធឺ​ណែត​លើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ