11/07/2018 09:49 GMT+7 Email Print Like 0

វៀតណាមជំរុញកិច្ចសន្ទនាសង្គមក្នុងវិស័យកាត់ដេរវាយនភណ្ឌ

នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាមសហការជាមួយសហជីពហូឡង់និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តី​ពី​ការជំរុញកិច្ចសន្ទនាសង្គមនៅកន្លែងធ្វើការនិងចរចារសមូហភាពជាជាក់ស្តែងលើវិស័យកាត់ដេរវាយនភណ្ឌ។

 លោក Mai Duc Chinh អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមថ្លែងមតិក្នុងពិធី

គម្រោងនេះអនុវត្តក្នុងដំណាក់កាលឆ្នាំ២០១៨-២០២០ ក្នុងគោលបំណងចង់កែលំអលក្ខណៈពលកម្មដោយមានការជួយឧបត្ថម្ភពីក្រសួងការបរទេស ហូឡង់ដែលអនុវត្តពិសោធន៍នៅខេត្តចំនួន៣រួមមានខេត្ត Hung Yen , Dong Nai និងទីក្រុងហូជីមិញ។ លោក Mai Duc Chinh អនុប្រធានអគ្គសហព័ន្ធពលករ វៀតណាមបានឲ្យដឹងថា៖

“យើងខ្ញុំសង្ឃឹមថាក្នុងកម្មវិធីសហប្រតិបត្តិការនេះយើងបន្តធ្វើការវិនិយោគពិសោធន៍ដើម្បីឈានទៅចុះកិច្ចព្រម​ព្រៀងជាក្រុមក្នុងចំណោមសហគ្រាសវាយនភ័ណ្ឌ។ ពីការអនុវត្តពិសោធន៍ទាំងនេះយើងនឹងបង្កើតឡើងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្នាក់ខ្ពស់ជាងនេះទៅទៀត។តាមរយៈនោះ យើងនឹងរួមវិភាគទានក្នុងការធ្វើវិសោធនកម្មច្បាប់ពលកម្មជាពិសេសគឺជំពូកនៃកិច្ចព្រមព្រៀងពលកម្មមមានលក្ខណៈសមូហភាព។”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ