15/07/2015 09:47 GMT+7 Email Print Like 0

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី


ទិដ្ឋភាពនៃជំនួបធ្វើការរវាងគណៈប្រតិភូនៃប្រទេសទាំង២ (រូបថត៖ vietnamplus)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី​នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ គណៈប្រតិភូនៃគណៈ​កម្មាធិការ​ឃោសនានិងអប់រំមជ្ឈឹមវៀតណាមបានជួបធ្វើការជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី។ នៅទី​នេះ​ អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាមលោក Vu Ngoc Hoang បានអះអាងថា រាល់សមិទ្ធិដែលវៀតណាមទទួលបាននាពេលថ្មីៗ នេះគឺអាស្រ័យដោយសារគោលមាគ៌ាផ្លាស់ប្ដូរថ្មីដ៏ត្រឹមត្រូវ​របស់បក្សកុម្មុយនីស្តវៀតណាម ហើយជាលទ្ធផលនៃដំណើរការស្រាវជ្រាវ ខិតខំប្រឹងប្រែងរបស់បក្សនិងប្រជាជនវៀតណាមផងដែរ។

លោក Vu Ngoc Hoang ជឿជាក់ថា គណៈបក្សកុម្មុយនីស្តអ៊ីតាលីនឹងបន្តខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បី​អនុវត្តល្អនូវការទទួលខុសត្រូវដ៏ធំធេងរបស់ខ្លួន ដែលជាគណៈបក្សនាំមុខជាកន្លែងពឹងផ្អែករបស់កម្លាំងកម្មករនិងប្រជាពលករអ៊ីតាលី។ រីឯខ្លួនវិញ លេខាមជ្ឈឹមគណៈបក្សកុម្មុយនីស្តអ៊ីតាលីលោក Maurizio Musolino មានគោលបំណងថា បក្សទាំង២នឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួត បង្កើនការផ្លាស់ប្ដូរអំពីមេ​រៀន​បទពិសោធន៍ក្នុងដំណើរការអភិវឌ្ឍន៍ ក្នុងនោះមានវិស័យឃោសនាកិច្ចការបរទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ