24/10/2017 11:23 GMT+7 Email Print Like 0

វៀតណាមជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី​ និង​កិច្ចសហប្រតិបតិ្តការ​លើ​ច្រើន​វិស័យ​ជាមួយ​ Litva


 ទិដ្ឋភាពនៃជំនួបចរចាររវាងអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh
និងប្រធានាធិបតី Litva លោកស្រី Dalia Grybauskaite (រូបថត៖ TTXVN) 

ទទួលសេចក្ដីអញ្ជើញ​របស់ប្រធានាធិបតីសា​ធារណៈរដ្ឋ Litva លោកស្រី Dalia Grybauskaite អនុប្រធាន​រដ្ឋ​វៀត​ណាម លោក​ Dang Thi Ngoc Thinh បានអញ្ជើញទៅបំពេញ​ទស្សនកិច្ច​ការងារនៅ Litva ចាប់ពីថ្ងៃ​ទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ២០១៧​។
 
នាព្រឹកថ្ងៃទី២៣ ខែតុលា ​ឆ្នាំ​២០១៧ នៅទីក្រុង Vilnius លោកស្រី D​ang Thi Ngoc Thinh បាន​ជួប​ចរចា​ជាមួយ​ប្រធានាធិបតី​លោកស្រី ​Dalia Grybauskaite និងជួបសន្ទនាជាមួយប្រធាន​រដ្ឋស​ភា Litva លោក Viktoras Pranckietis​។
 
នៅបណ្ដាជំនួបនេះ អនុប្រធាន​រដ្ឋលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យភាគីទាំង២បង្កើនកិ​ច្ចស​ហប្រតិបតិ្តការ​សេដ្ឋកិច្ចពាណិជ្ជកម្ម​និងវិនិយោគ ហើយស្នើឲ្យ​ Litva បង្កលក្ខណៈ​ងាយស្រួល​សំរាប់មុខ​ទំនិញ​កសិផល​​និងជលផល​របស់វៀតណាមជ្រៀតចូលទីផ្សារ ​Litva។ ទន្ទឹមនឹងនោះ លោកស្រី​អនុប្រធានរដ្ឋក៏បានស្នើ​ឲ្យភាគី​ទាំង២បន្តសហការយ៉ាងស្អិត​រមួត នៅវេទិកាពហុភាគីនានាផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ