22/04/2015 12:06 GMT+7 Email Print Like 0

វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្ទេរប្ដូររូបសណ្ឋាន​កំណើន


សន្និសីទវេទិការសេដ្ឋកិច្ចអន្តរជាតិតំបន់អាស៊ីបូព៌ាលើកទី២៤ (រូបថត៖VGP)

 

វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និង​ផ្ទេរប្ដូររូប​សណ្ឋាន​កំណើន។ នេះគឺ​ជាការ​អះអាង​របស់​ឧបនាយករដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Xuan Phuc នៅ​សន្និ​សីទ​វេទិ​ការ​សេដ្ឋកិច្ច​អន្តរ​ជាតិ​ តំបន់អាស៊ី​បូព៌ាលើកទី២៤ ដែលកំពុង​ប្រព្រឹត្តទៅនៅ​ទីក្រុង​ហ្សាកាតា ឥណ្ឌូ​នេស៊ី។ ថ្លែងមតិ​នៅ​សម័យ​ បើក​ដោយប្រ​ធាន​បទ “អាស៊ី​បូព៌ាក្នុ​ងកាលៈទេសៈ​សាកល​ភាវូបនីយ​កម្មថ្មី” លោក Nguyen Xuan Phuc បានះ​អាង​ថា វៀត​ណាមកំពុង​ខំប្រឹង​ប្រែង​រួម​វិភាគ​ទាន​ក្នុង​ការ កសាង​សហគមន៍​អាស៊ាន​និង​យន្ត​ការ​សហ​ប្រតិបតិ្ត​ការ តំបន់​នានា​សកម្ម​ចូលរួមការ ចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីធំៗ។ លោក​បាន​ចាត់​ទុក​ថា តំបន់អាស៊ី​បូព៌ា កំពុងឈរមុខ​ឱកាសជាច្រើន​ក្នុងកិច្ច​សហប្រតិបតិ្តការ​និង​អភិវឌ្ឍន៍ ប៉ុន្តែ​ស្ថិរ​ភាព​របស់​ តំបន់​កំពុង​ជួប​ប្រទះទៅ​ នឹងការសាក​ល្បង​ជាច្រើន​ដោយ​សាររងឥទ្ធិពល នៃបំរ៉ែបំរួលអាកាសធាតុ ជំលោះ​ដែន​ដី សន្តិ​សុខ សុវត្ថិ​ភាព​នាវាចរណ៍ អាកាសចរណ៍ជាដើម។ លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​លើក​ច្បាស់​ថា ជំលោះ​ទាំងឡាយ​នៅសមុទ្រ ត្រូវបានដោះ​ស្រាយដោយ​សន្តិវិធី ឈរ​លើមូល​ដ្ឋានច្បាប់​អន្តរជាតិ ក្នុង​នោះមា​នអនុសញ្ញា​អ.ស.ប ស្ដីពី​ច្បាប់សមុទ្រ​ឆ្នាំ១៩៨២។
 


លោក Nguyen Xuan Phuc (ខាងស្ដាំ)ជួបសន្ទនាជាមួយសមភាគីឥណ្ឌូនេស៊ីលោក Jusuf Kalla (រូបថត៖VGP)
 

មុននោះ លោក Nguyen Xuan Phuc បានមានជំនួបសន្ទនា​ ជាមួយសមភាគីឥណ្ឌូ​នេស៊ី លោក Jusuf Kalla។ ភាគី​ទាំង២​បានឯក​ភាពថា នឹងបង្កើនកិច្ច​សហកា​រក្នុង​ការ រៀប​ចំសកម្មភាព​រំលឹកខួប​អនុស្សាវរីយ៍​លើកទី​៦០នៃ​ទិវា​បង្កើត​ទំនាក់​ទំនង​ការទូត វៀតណាម-ឥ​ណ្ឌូនេស៊ី និង​ជំរុញយ៉ាង​ខ្លាំងក្លា​កិច្ចសហប្រតិ​បតិ្ត​ការ​វិនិ​យោគ ពា​ណិជ្ជ​កម្ម។ ក្រៅពីនោះ លោក Nguyen Xuan Phuc ក៏មានជំនួបសន្ទនា​ ជាមួយសមភាគីរុស្ស៊ី លោក Arkady Dvorkovich នាយកចាត់​ចែង​ការ WEF លោក Philipp Roesler និងអគ្គលេខាធិការរង OECD លោក​ស្រី ​Mari Kiviniemi ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ