29/07/2015 12:00 GMT+7 Email Print Like 0

វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងធ្វើសមាហរណកម្ម​អន្តរជាតិ

វៀតណាម​ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ​អភិវឌ្ឍន៍​អង្គភាព​អាជីវកម្ម​និង​ធ្វើ​សមាហ​រណ​កម្ម​​អន្តរជាតិ។ នេះ​ជាព័ត៌​មាន​ដែល​​ត្រូវ​បាន​​ជូន​ដំណឹង​​ នៅ​សន្និសីទ​បូកស​រុបការ​ងារ ​ក្នុង​រយៈ​ពេល​ឆមាស​ទីមួយ​ និង​អនុវត្តភារ​កិច្ចក្នុង​រយៈពេល​ឆមាសទី២​ របស់​គណៈ​កម្មាធិកា​រសេដ្ឋកិច្ច​មជ្ឈឹម​ ដែល​បានប្រព្រឹត្ត​ទៅ នា​ព្រឹក​​ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥​ នៅរដ្ឋធានីហា​ណូយ។ ប្រធានគណៈកម្មាធិ​ការសេដ្ឋកិច្ច​មជ្ឈឹម​លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ចាប់ពីពេល នេះរហូត​មក​ដល់​ចុង​ឆ្នាំ គណៈ​កម្មាធិ​ការ​សេដ្ឋកិច្ច​មជ្ឈឹ​ម​ នឹងផ្ដោត​សំខាន់​លើការផ្ដល់មតិ​សំរាប់ គោលនយោបាយផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍​និង​លើក​កំពស់​ប្រសិទ្ធិភាព​របស់​អង្គ​ភាព​អាជីវកម្មគ្រប់ប្រភេទ ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋ​កិច្ចឡើង​វិញ។ ព្រមទាំង​នឹងលើក​កំពស់​ប្រសិទ្ធិភាព ក្នុងការ​ប្រើប្រាស់ប្រភពទុនជួយឧបត្ថម្ភ​អភិវឌ្ឍន៍ (ODA) នាំចេញ​វិធានកា​រ​បញ្ចប់​ការ​ចរចា ស្ដីអំពី​កិច្ច​ព្រមព្រៀងដៃគូ​អន្តរប៉ាស៊ីហ្វិក (TPP) និង​តម្រង់ទិសសំរាប់​ក្រុមហ៊ុន​ទីផ្សារវៀតណាម នាពេល​ចូល​រួម TPP និង​​សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ