27/05/2015 10:55 GMT+7 Email Print Like 0

វៀតណាមជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាលក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាន

នាព្រឹក​ថ្ងៃទី​២៦ខែ​ឧសភាឆ្នាំ​២០១៥​ នៅ​ខុទ្ធកាល័យ​រដ្ឋាភិ​បាល នាយ​ករដ្ឋមន្រ្តី​វៀតណាម​ លោក Nguyen Tan Dung ឧបនាយក​រដ្ឋមន្រ្តី លោក Hoang Trung Hai និង​ឧបនាយក​រដ្ឋមន្រ្តី លោក Vu Duc Dam បាន​ធ្វើ​អធិបតី​ជំនួប​ធ្វើការ​ ជាមួយ​ក្រសួង​ធនធាន​ធម្មជាតិនិង​បរិស្ថាន​និង​ក្រសួង​ស្ថាប័ន​ទាក់​ទិន​មួយ​ចំនួន ស្ដីអំ​ពីការ​កែ​ទម្រង់​បែប​បទ​រដ្ឋ​បាល​ ក្នុងវិស័យ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន។ លោក​នាយក​រដ្ឋ​មន្រ្តី Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថា កំណែ​ទម្រង់​បែប​បទ រដ្ឋ​បាល​ក្នុង​វិស័យ​ដីធ្លី បរិស្ថាន ធន​ធាន​ធម្មជាតិ និងរ៉ែ គឺ​សំដៅ​បង្កើន​ការ​គ្រប់​ គ្រង​រដ្ឋ​ឲ្យល្អជាង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ជាងតាម​ទិសបើក​ចំហ តម្លាភាព តាម​នោះបង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​សំរាប់​ប្រជាពលរដ្ឋ និងអង្គ​ភាពអាជីវកម្ម​រួម ចំណែកដ៏​សំខាន់​ក្នុង​ការបង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ​និង​កសាង​ជួរ​កម្មាភិ​បាល និយោជិក​ជំនាញ។


ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖VOV)

លោក Nguyen Tan Dung បាន​សំណូម​ពរឲ្យក្រសួង​ធនធាន​ធម្មជាតិ និងបរិស្ថាន​សហការ យ៉ាង​ស្អិត​រមួត​ជាមួយ​ក្រសួង ស្ថាប័ន​ទាក់ទិនានា​និងបណ្ដា​តំបន់​ប្រមូលផ្ដុំ​សុក្រិត​យន្តការ​និង គោល​នយោបាយ ព្រម​ទាំង​បង្កើន​ការត្រួត​ពិនិត្យ ​និងឃ្លាំមើលការងារ​អនុវត្ត ការដោះ​ស្រាយ​បែប​បទ រដ្ឋបាល​នៅគ្រប់​ជាន់​ថ្នាក់​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ