19/11/2017 11:06 GMT+7 Email Print Like 0

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានិងកសិកម្មជាមួយនីហ្សេរីយ៉ា


 វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានិងកសិកម្មជាមួយនីហ្សេរីយ៉ា 

នារសៀលថ្ងៃទី១៧ ​ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុងជំនួ​បសន្ទនាជាមួយរ​ដ្ឋមន្ត្រី ក្រសួង​កសិកម្ម នី​ហ្សេរីយ៉ា Audu Innocent Ogbeh ដែលកំពុងបំពេញទស្សនកិ​ច្ចនៅវៀតណាម ឧបនាយករដ្ឋ​មន្ត្រី លោក Vuong Dinh Hue បាន​អះអាង​ថា៖ វៀត​ណាម​យកចិត្ត​ទុកដាក់​ជំរុញកិច្ច​សហប្រតិបត្តិការ​លើច្រើន​វិស័យ​ជាមួយ​នីហ្សេរីយ៉ា ​និងចាត់ទុក​នីហ្សេរីយ៉ាជា​ដៃគូដែល​វៀត​ណាម ផ្តល់អាទិភាព​នៅអាហ្វ្រីក​។ ឧបនាយក​រដ្ឋមន្ត្រីបាន​ស្នើអោយ​ប្រទេសទាំងពីរ​ត្រូវលើកកំពស់​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ខ្លាំងការផ្លាស់​ប្តូរគណៈ​ប្រតិភូគ្រប់​ជាន់ថ្នាក់​ ជំរុញការ​អនុវត្ត​គំរោង​ការណ៍​ជាក់​ស្ដែង​នានា។

​រីឯ រដ្ឋមន្ត្រី ក្រសួងកសិកម្ម នីហ្សេរីយ៉ា​ Audu Innocent Ogbeh បានអោយដឹងថា៖​ រដ្ឋាភិបាល នីហ្សេរីយ៉ា  ស្វាគមន៍និងបង្កគ្រប់​លក្ខណះងាយ​ស្រួលដើម្បី​សហគ្រាស​វៀត​ណាម មកស្វែង​រក និងធ្វើអាជីវកម្មយូ​រអង្វែងនៅ​នីហ្សេរីយ៉ា សំដៅលើកកំពស់ទំនាក់ទំនង​ និងពង្រីកសក្ដានុភាពនៃប្រទេ​សទាំងពីរ​ វៀតណាម-នីហ្សេរីយ៉ា ៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ