24/07/2016 10:45 GMT+7 Email Print Like 0

វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងសម្ព័ន្ធភាពប៉ាស៊ីហ្វិក

ឯកអគ្គរដ្ឋទូត​នៃប្រទេសអាស៊ានមួយចំនួនរួមមានឥណ្ឌូនេស៊ីម៉ាឡេស៊ី ថៃ និងវៀតណាម និង​ប្រទេស​ចំណុះ​សម្ព័ន្ធ​ភាព​ប៉ាស៊ីហ្វិក រួមមានឈីលី​កូឡុំប៊ី និងប៉េរូ ប្រចាំ​នៅ​ម៉ិកស៊ិក បានជួបប្រជុំនៅស្ថាន​ទូតវៀតណាម នាថ្ងៃទី២១ខែ​កក្កដា សំដៅពិភាក្សា​អំពី​ការជំរុញកិច្ច​សហប្រតិបតិ្តការ​ជាក់ស្ដែង រវាងប្លុកទាំងពីរ​ត្រៀម​រៀប​ចំខ្លឹម​សារ​និង​ការ​ផ្ដើម​គំនិត​សហប្រតិបតិ្តការឆ្ពោះទៅ សន្និសីទរដ្ឋមន្រ្តី​ការ​បរទេស និងចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ ស្ដីអំពី​កិច្ចសហប្រតិ​បតិ្តការទ្វេភាគី នាខែកញ្ញាខាងមុខនៅ​ទីក្រុង​ញូវយ៉ក ប្រទេសអាមេរិក។
 


ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖Viet Hung/TTXVN)

នៅជំនួបពោលខាងលើ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅម៉ិកស៊ិកលោកស្រី Le Linh Lan បាន​វាយ​តំលៃខ្ពស់​ចំពោះ​កិច្ច​សហប្រតិបតិ្តការ រវាងប្លុក​ទាំងពីរ​ក្នុងការ​ជំរុញទំនាក់​ទំនង​ឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក រួមវិភាគ​ទាន​យ៉ាង​សកម្ម ក្នុងការ​កសាងសន្តិភាព​​វឌ្ឍនភាព នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទាំងមូល។ ស្ដីអំពីទិស​ដៅអនុវត្តន៍​កិច្ច​សហប្រតិបតិ្តការជាក់​ស្ដែង រវាងអាស៊ាននិងសម្ព័ន្ធ​ភាពប៉ាស៊ីហ្វិក នៅប្រទេសម៉ិកស៊ិក តំណាង​នៃប្រ​ទេស​ទាំង​អស់​បាន​យល់ស្រប​ ជាមួយការផ្ដើមគំនិតរបស់ស្ថាន​ទូត​វៀត​ណាម ដោយចាត់ទុកថា ប្លុកទាំងពីរ​ចាំ​បាច់ ត្រូវរៀប​ចំសកម្មភាព​រួម​ដូចជា សិក្ខាសាលាស្ដីអំពីកិច្ចសហប្រតិបតិ្តការ​រួម​និង សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​រួម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ