07/04/2015 11:01 GMT+7 Email Print Like 0

វៀតណាមជំរុញការអភិវឌ្ឍន៍ទេសចរណ៍ក្នុងដំណាក់កាលថ្មី

នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៥ ក្នុងក្របខ័ណ្ឌផ្សារណាត់ទេសចរណ៍អន្តរជាតិ វៀតណាមឆ្នាំ២០១៥ អគ្គនា​យក​​ដ្ឋាន​ទេសចរណ៍វៀតណាមបានរៀបចំសន្និសីទស្ដីអំពីការលាត ត្រដាងអនុវត្តសេចក្ដីសំរេចចិត្តរបស់​រដ្ឋាភិបាល​ដើម្បីជំរុញខ្លាំងការ អភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងដំណាក់កាលថ្មី។សេចក្ដីសំរេចចិត្តនេះ បាននាំ ចេញដំណោះស្រាយស្នូលសំដៅធ្វើអាជីវកម្ម ពង្រីកប្រកបដោយប្រសិទ្ធភាពបណ្ដាប្រភពកម្លាំង ធន​ធាន​ធម្មជាតិទេសចរណ៍របស់ប្រទេសជាតិ បង្កើតជំហានលោត ផ្លោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍។លោក Nguyen​ Van Tuan ប្រធានអគ្គនាយកដ្ឋានទេសចរណ៍ បានឲ្យដឹងថា៖

“ក្រោយរយៈពេល២៣ឆ្នាំ យើងទើបនឹងមានសេចក្ដីសំរេចចិត្តជំនាញ១របស់រដ្ឋា ភិបាល​ដែល​នាំចេញ​ដំណោះ​ស្រាយ​នានាដើម្បីជំរុញខ្លាំងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងដំណាក់កាលថ្មី។នេះគឺជាឯកសារដ៏សែនសំខាន់ ប្រសិន​ជាវាត្រូវបានរៀបចំអនុវត្ត ប្រកបដោយជោគជ័យ គឺបង្កើតការអភិវឌ្ឍន៍លោតផ្លោះ ដើម្បីជំនះពុះ​ពារ​រាល់​កំហិត លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ផ្នែកទេសចរណ៍វៀត​ណាមក្នុងដំណាក់​កាល​ថ្មី​។​ ហើយ​នេះមិនមែនជាសេចក្ដីសំរេចចិត្ដដែលត្រូវបានត្រៀមរៀបចំក្នុងរយៈពេលខ្លី ប៉ុន្តែវាជាការបូកសរុបពីការពិតជាក់​ស្ដែង​របស់​ផ្នែកទេសចរណ៍វៀតណាមក្នុងទស្សវត្សកន្លងទៅ និងពិសេសគឺក្នុងរយៈពេល៥ឆ្នាំថ្មីៗនេះ”៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ