06/10/2016 09:57 GMT+7 Email Print Like 0

វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅអូស្ត្រាលី


វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅអូស្ត្រាលី

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមរួមសហការជា​មួយស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី​រៀបចំកម្មវិធីបំផុសទីផ្សារនៅទីក្រុង ​Sydney ។ នៅទីនេះ បណ្ដាអង្គភាពអាជីវកម្មនិងដំ​ណាង​បានស្ដាប់ការឧទ្ទេស​នាម​អំពីគោលនយោបាយថ្មី អាទិភាពដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀត​ណាម​។​​ អង្គភាពអាជីវកម្មទេសចរណ៍និង​សណ្ឋាគារនៃប្រទេស​ទាំង​ពីរបានផ្លាស់ប្តូរ ស្វែងរកព័ត៍មានអំពីទីផ្សារ ក៏
ដូចជាស្វែងរកដៃគូ​អាជីវកម្មផងដែរ។ ក្រៅពីទីក្រុង Sydney កម្មវិធីនេះរបស់អគ្គនាយកដ្ឋាន​ទេសចរណ៍​វៀត​ណាម​បន្តប្រព្រឹត្តទៅនៅទីក្រុង Melbourne និង Brisbane របស់​អូស្ត្រាលីផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ