24/04/2018 09:57 GMT+7 Email Print Like 0

វៀតណាមជំរុញការនាំចេញយ៉ាងខ្លាំងក្លា


វៀតណាមជំរុញការនាំចេញយ៉ាងខ្លាំងក្លា

នាព្រឹកថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ​​២០១៨ នៅទីក្រុងហាណូយ នាយ​ករដ្ឋមន្ត្រីរដ្ឋាភិបាល វៀត​ណាម​ លោក Nguyen Xuan Phuc បានធ្វើអធិប​តីសន្និសីទទូទាំងប្រទេ​ស ស្តីអំពីវិធានការជំរុ​ញការនាំចេញដោយមាន​ការចូល​រួម online ​របស់តំបន់​ទាំ​​ងឡាយ។ នាយករដ្ឋមន្ត្រី N​guyen Xuan Phuc បានសង្កត់ធ្ងន់​ថា៖ សន្និសីទ លើកនេះ​ប្រមូល​ផ្តុំពិភាក្សា​ អំពីការដោះស្រាយកាលំបាកសា​កល្បងដើម្បីជំរុញ កា​រនាំចេញឲ្យបានខ្លាំងក្លាថែម​ទៀត​។ នាយក​​រដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់​ទុក​ថា​៖ សង្គ្រាម​ពាណិជ្ជកម្ម​មួយ​កំពុង​ងើប​ឡើងដោយ​សារ​និន្នា​ការ​​គាំ ពា​រកើនឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃ។ បណ្ដាប្រទេសបានលើកកំពស់បទ​ដ្ឋាន ​ពិសេសគឺចំពោះកសិផល​ស្បៀង​​អាហារ​ដោយរាប់​ទាំង​ការកំណត់​អំពីការ​នេសាទ​ជលផល​ស្របច្បាប់​ការត្រួត​ពិនិត្យ​ប្រភពផលិត​ផល​កំរិត​​ថ្នាំនិងកិច្ចការពារ​រុក្ខជាតិកាន់តែតឹងរឹងថែម​ទៀត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ដែរថា៖ ការ​ផលិត​​ត្រូវតភ្ជាប់នឹងទីផ្សារ ត្រូវនាំចេញបណ្តាមុខទំនិញដែលទីផ្សារត្រូវការ មិនមែន​ជា​ផលិត​ផល​ដែល​វៀត​ណាម​​មា​នស្រាប់ទេ។ លោក Nguyen Xuan Phuc ក៏បាន​រំលឹក​ការងារ​កែទម្រង់​បែប​បទ​រដ្ឋបាល​និងវិធានការ​លើក​​កំពស់​សមត្ថភាពប្រកួតប្រជែងផលិតផ​លនាំចេញរបស់វៀត​ណាម​។ 

ថ្លែងមតិ​នៅទីនេះ នាយករដ្ឋមន្ត្រី ​Nguyen Xuan Phuc បាននាំចេញសំណួរសំខាន់ចំនួ​ន ៥ សំរាប់ ក្រសួង​ឧស្សាហ​ពាណិជ្ជកម្ម​គឺ៖ ធ្វើយ៉ាងម៉េចដើ​ម្បីបង្កើនតំលៃបន្ថែមនៃការនាំចេ​ញរបស់​វៀត​ណាម? ការធ្តើម​គំនិត​ដោះស្រាយ​ការលំ បា​កក្នុងការនាំចេញ​? ធ្វើយ៉ាងម៉េចដើម្បីសហគ្រាសវៀត​ណាម​អាចក្តាប់​ជាប់ ព័ត៌មាន​ទីផ្សារការ​កំណត់ច្បាប់​នៅឯបរទេស ឱកាសនិ​ងហានិភ័យ ទិសដៅទីផ្សារចំពោះ​ផលិតក​ម្ម និង​ការនាំចេញ? ប​ន្តអភិវឌ្ឍន៍​ទីផ្សារ បង្កើ​តតម្រូវ ការសំរាប់ទំនិញយ៉ងម៉េ​ច កិច្ច​ព្រម​ព្រៀង​ អាទិភាព​ខាងពន្ធទាក់​ទិនយ៉ាង​ម៉េច​ ដល់ការផលិ​តក្នុង​ប្រទេស? គន្លឹះណាជាគន្លឹះអន់ខ្សោយ​របស់វៀតណាម​ ក្នុងការនាំចេញនាបច្ចុប្ប​ន្ន។​ លោក​ Nguyen Xuan Phuc បានសង្ក​ត់ធ្ងន់​ថា៖
 
«ខ្ញុំស្នើឲ្យរដ្ឋមន្ត្រីក្រសួងឧស្សហពាណិ​ជ្ជកម្មបន្តឆ្លើយសំណួរទាំង ​៥ ដែល​ខ្ញុំបានដាក់​ចេញនាព្រឹកថ្ងៃដ​ដែល ពិសេស​គឺសំណួរទាំង​នេះអាចបញ្ជូលក្នុងប​ណ្ដាខ្លឹមសារនៃសារចារណ៍លើកនេះ​។ នេះជាការ​ជំរុញនាំចេញ​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​និងនាអនាគត​។ ខ្ញុំស្នើឲ្យខេត្ត​និងក្រសួង​ទាំងឡាយ​សុទ្ធតែ​មាន​ទិសដៅនាំ​ចេញ​ដោយ​មាន​ជំហាន​សម​ស្រប​។​»
 
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមក៏​បានបញ្ជាឲ្យកែថែវិធីគ្រប់គ្រង​ បង្កើត​បរិយាកាស​អាជីវកម្ម​ងាយស្រួល​ជ្រះស្រឡះ​ថែមទៀត​ដើម្បីពន្លឿន ការ​នាំចេញ​។ «ពង្រីករាល់សក្តានុភាពរបស់វៀតណា​មដើម្បី​បង្កើន​ថែម​ទៀត​ការ​នាំ​ចេញ​ទាំងខាង​បរិមាណ​កុណភាព​ និងតំលៃ​បន្ថែមទំនិញ។ សក្តានុភាពនោះ​អាចកើនឡើងពី ១៥% ​ដល់ ២០% នាប៉ុន្មានឆ្នាំខាងមុខ។​ ប្រការនេះ​នឹងរួមវិភាគ​ទានបង្កើនកំណើន GDP សំរាប់ប្រ​ទេសជាតិ៕»​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ