20/07/2015 09:10 GMT+7 Email Print Like 0

ស៊ីហ្គេម​២៨
វៀតណាមជោគជ័យលើសពីការស្មានក្នុងវិញ្ញាសាកីឡា អូឡាំពិក

នៅ​ស៊ីហ្គេម២៨ បានប្រព្រឹត្តទៅនៅប្រទេសសឹង្ហបូរីស្រស់ស្អាតនិងទំនើប ក្រុម​កីឡាករ​វៀតណាម​បាន​ប្រកួត​ប្រជែង​យ៉ាង​ជោគ​ជ័យ ​ហើយ​ទទួល​បានស្នាដៃជាច្រើន​ដ៏ចំណាប់​អារម្មណ៍ ជាពិសេសគឺ​នៅក្រុមវិញ្ញាសា​កីឡា​អូឡាំ​ពិក ដូច​ជា៖ ហែល​ទឹក អត្តពល​កម្ម កាយ​សម្ព័ន្ធ​។ល។

បូក​សរុប ក្រុមកីឡាករវៀតណាមដណ្តើម​បានមេដាយមាស​ចំនួន៧៣​គ្រឿង មេដាយប្រាក់​ចំនួន​៥៣គ្រឿង និង​មេដាយ​​សំរឹទ្ធិចំនួន​៦០គ្រឿង ឈរ​លេខ​បី​ក្នុង​តារាង​បូក​ស​រុប (ប្រទេស​ថៃឈរលេខ​មួយ ម្ចាស់​ប្រទេស​សឹង្ហបូរី​ឈរ​លេខ​​ពីរ)។

ក្នុងចំណោមមេដាយមាសទាំង​៧៣គ្រឿងរបស់ក្រុម​កីឡាករវៀតណាម កីឡាករហែ​លទឹក ង្វៀន​ធីអាញ់វៀន បាន​រួមចំណែក​មេដាយមាស​ដល់ទៅ៨គ្រឿង មេដាយ​ប្រាក់១គ្រឿង និង​មេដាយសំរឹទ្ធិ១​គ្រឿង បំបែក​៨ឯកទក្ត​កម្ម​ស៊ី​ហ្គេម​​។ កញ្ញាជាកី​ឡាករម្នាក់ដែលដណ្តើមបានមេ​ដា​យ​ច្រើន​បំ​ផុត​ជូន​ក្រុម​​កីឡាករ​វៀត​ណាម ហើយក៏​ជាកីឡាករ​ដណ្តើម​​បានមេដាយមាស​លំដាប់ថ្នាក់លេខពីរក្នុង​មហាព្រឹត្តិការណ៍នេះដែរ ចាញ់តែ​កីឡាករ Joseph Schooling របស់​​ប្រទេសសឹង្ហ​បូរី (មានមេដាយ​មាសចំនួន​៩គ្រឿង)។


កីឡាករហែលទឹក ង្វៀនធីអាញ់វៀន ដណ្តើមបានមេដាយមាសក្នុងវគ្គ ហែលមេអំបៅ២០០ម៉ែត្រនារី  ។
រូបថត៖ ក្វឹកខាញ់-ទីភា្នក់ងារសារព័ត៌មានវៀតណាម


កីឡាករ ឌូធីថាវ (ពាក់អាវលេខ៣៣៣) ដណ្តើមបានមេដាយមាសក្នុងវគ្គរត់១៥០០ម៉ែត្រនារី។
រូបថត៖ ក្វឹកខាញ់-ទីភា្នក់ងារសារព័ត៌មានវៀតណាម


កីឡាករ ឌូធីថាវ អំណរជោគជ័យក្រោយពេលមកកាន់គោលដៅមុនគេបង្អស់ក្នុងវគ្គរត់១៥០០ម៉ែត្រនារី ។
រូបថត៖ ក្វឹកខាញ់-ទីភា្នក់ងារសារព័ត៌មានវៀតណាម


កីឡាករ ង្វៀនធីហ្វៀន ដណ្តើមបានមេដាយមាសក្នុងវគ្គរត់៤០០ម៉ែត្រផ្លោះរបងនារី ដោយមានរយៈពេល៥៦នាទី
១៥វីនាទី (បំបែកឯកទក្តកម្មស៊ីហ្គេម)។ ​រូបថត៖ ក្វឹកខាញ់-ទីភា្នក់ងារសារព័ត៌មានវៀតណាម


កីឡាករ ង្វៀនវ៉ាន់ឡៃ (ពាក់អាវលេខ៣២៥) ដណ្តើមបានមេដាយមាសក្នុងវគ្គរត់៥០០០ម៉ែត្របុរស។  ​
រូបថត៖ ក្វឹកខាញ់-ទីភា្នក់ងារសារព័ត៌មានវៀតណាម


កីឡាករ ផានធីហាថាញ ដណ្តើមបានមេដាយមាសនៅវិញ្ញាសាកីឡាកាយសម្ព័ន្ធ ក្នុងវគ្គពហុកោសល្យនារី។ ​
រូបថត៖ ក្វឹកខាញ់-ទីភា្នក់ងារសារព័ត៌មានវៀតណាម


កីឡាករ ត្រឹនធីឡែន (ខាងស្តាំ) ដណ្តើមបានមេដាយមាស ក្នុងវគ្គដាវបីមុខនារី។ រូបថត៖ ក្វឹកខាញ់-​​
ភា្នក់​ងារសារ​ព័ត៌មាន​វៀត​ណាម


ក្តីសប្បាយរីករាយរបស់កីឡាករវៀតណាមនៅ ស៊ីហ្គេម២៨។ រូបថត៖ ក្វឹកខាញ់-ទីភា្នក់ងារសារព័ត៌មានវៀតណាម

ក្រៅពី អាញ់វៀន ឌិញផឿងថាញ ជាអ្នកល្បីឈ្មោះមួយក្នុងវិញ្ញាសាកីឡាកាយសម្ព័ន្ធ ខណៈ​ពេលដែល​ដណ្តើមបាន​មេដាយមាស​ចំនួន៤គ្រឿង​ក្នុងវិញ្ញាសា​កីឡាលោតរំលងរ​បាឯក ពហុកោសល្យ លោតរំលងរ​បាទោ និងជា​ក្រុម។

កញ្ញា ផាន​ធីហាថាញ បន្ត​បង្ហាញទេពកោសល្យរបស់​ខ្លួន ទោះបីមាន​ការរងរបួសមុន​ថ្ងៃស៊ីហ្គេមប្រ​ព្រឹត្តបន្តិច។ កញ្ញា​ដណ្តើម​បានមេដាយមាស​៣គ្រឿង ក្នុងវគ្គពហុកោសល្យ​នារី ស្ពាន​​លំ​​នឹង​ លោត​ទល់ត្រឡប់​ខ្លួន និង​មេដាយ​សំរឹទ្ធិ១គ្រឿង​​ផ្នែក​ខាងសម្តែង។ បូកស​រុប ក្រុមកីឡាករ​កាយសម្ពន្ធដណ្តើ​មបាន​មេដាយ​មាសចំនួន៩​គ្រឿង ជូន​ក្រុម​កីឡាករ​វៀត​ណាម។

នៅវគ្គប្រកួត​ដាវនិង rowing បានក្លាយជាក្តីមោទនភាពចៃដន្យ​របស់ក្រុមកីឡា​វៀតណាម​ទៅវិញ ខណៈ​ដែល​កីឡាក​រ​​ដណ្តើម​បានមេដាយ​មាសចំនួន៨​គ្រឿង នៅរាល់​មុខវិញ្ញាសាទាំង​អស់ បង្ហាញ​ភាព​ជឿន​លឿន​ខ្លាំង​បើបៀប​នឹង​ការ​ប្រកួតស៊ីហ្គេម​លើកមុន។

អត្តពលកម្ម​បន្តមាន​ប្រៀបខ្លាំង ដោយ​មានមេដាយ​មាសចំនួន១១គ្រឿង មេដាយ​ប្រាក់ចំនួន១៥​គ្រឿង មេ​ដាយ​សំរឹទ្ធិចំនួន​៧គ្រឿង បំបែក៧ឯកទក្តកម្ម​ស៊ីហ្គេម​។ ក្នុងវិញ្ញាសាក្បា​ច់គុន Judo រួមចំណែក​មេដាយមាស​ចំនួន២គ្រឿង ទោះ​បីកំពុងនៅ​ក្នុងដំណាក់​កាលក្មេង​ខ្ចី។ Pencak silat បន្តជោគ​ជ័យដោយដំណើម​បានមេដាយ​មាស​ចំនួន៣​គ្រឿង។

ក្នុងខណៈ​នោះ Taekwondo នៅតែជា “ចំណុច​ខ្លាំង” របស់​វៀតណាម ដោយ​ដណ្តើម​បានមេដាយ​មាសចំនួន​៥គ្រឿង ច្រើន​បំផុត​ក្នុងវិញ្ញាសាក្បាច់​គុន៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ