08/09/2018 06:54 GMT+7 Email Print Like 0

វៀតណាមជឿជាក់យ៉ាងមុតមាំថា ព្រះរាជាណាចក្រកម្ពុជានឹងបន្តរក្សាយ៉ាងរឹងមាំ នូវសន្តិភាព ឯករាជ្យ អព្យាក្រឹត ស្ថិរភាពនិងការអភិវឌ្ឍដោយវិបុលភាព

ក្នុងឱកាសដែលរដ្ឋសភាកម្ពុជានីតិកាល ទី៦បានអនុម័តលើបញ្ជីឈ្មោះតំណាងរាស្ត្ររដ្ឋសភានីតិកាលទី ៦ និងរាជរដ្ឋាភិបាលអាណត្តិទី៦ (ដំណាក់កាល ២០១៨ ២០២៣) នោះ នាថ្ងៃទី៦ ខែកញ្ញា  ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានផ្ញើរសារលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេច តេជោ ហ៊ុន សែន។ ប្រធានរដ្ឋសភាវៀតណាមលោក ស្រី Nguyen Thi Kim Ngan បានផ្ញើរសារលិខិតអបអរសាទរជូនដល់ប្រធានរដ្ឋ សភាកម្ពុជា សម្ដេច ហេង សំរិន។

ក្នុងសារលិខិតអបអរសាទរទាំងនោះ ថ្នាក់ដឹកនាំវៀតណាមបន្តអះអាងជាថ្មីម្ដងទៀតថា ជ័យជំនះរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ នាពេលកន្លងទៅ បានសរបញ្ជាក់ឲ្យឃើញនូវការជឿជាក់ យ៉ាងធំធេងរបស់ប្រជាជនកម្ពុជាចំពោះគណៈបក្សប្រជាជនកម្ពុជា ព្រមទាំងជឿជាក់យ៉ាងមុតមាំថា ព្រះរាជា ណាចក្រកម្ពុជានឹងបន្តរក្សាយ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ អព្យាក្រឹត ស្ថិរភាពនិងការអភិវឌ្ឍដោយវិបុលភាព ជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាកាន់តែត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់យ៉ាងពេញលេញថា ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចីរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជានឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​ កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពនៅតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើរលិខិតអបអរសាទរទៅកាន់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ