20/08/2018 10:04 GMT+7 Email Print Like 0

វៀតណាមជឿជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងដឹកនាំប្រទេស កម្ពុជាអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

 វៀតណាម​ជឿជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រោយពីបានបង្កើតឡើង នឹងបន្ត​ដឹក​នាំ​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍ប្រកបដោយ វិបុលភាព រួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាព កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​វឌ្ឍន​​ភាព​នៅតំបន់អាស៊ីអាគ្នេយ៍និងលើពិភព​លោក។
 
នាថ្ងៃទី១៨​ ខែ​សីហា ឆ្នាំ​២០១៨ ឆ្លើយសំណួររបស់អ្នក​យកព័ត៌មានស្ដី​ពីការដែល សម្ដេច តេជោ ហ៊ុន សែន ​ត្រូវ​បាន​ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ត្រាស់​បង្គាប់​តែង តាំងជានាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរ ទេសវៀត​ណាម​លោក​ស្រី​ Le Thi Thu Hang បានឲ្យដឹងថា៖ ជាប្រទេសជិតខាង ដ៏ជិតស្និទ្ធរបស់កម្ពុជា វៀតណាម​សូម​អបអរ​សាទរ​សម្ដេច​​ តេជោ​ ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី​ ត្រាស់​បង្គាប់​តែងតាំង​ជានាយក​រដ្ឋមន្រ្តី​​ព្រះ រាជាណាចក្រកម្ពុជា តាមព្រះរា​ជ្យក្រឹត្យចេញនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១​៨ ដើម្បី​រៀប​ចំ​រាជ​រដ្ឋាភិបាល​​ថ្មី ដាក់ជូនរដ្ឋសភានីតិកាលថ្មី អនុម័ត។ នេះជាការបោះជំហានថ្មី​ដ៏សំ​ខាន់នៃដំ​ណើរ​ការ​បោះឆ្នោ​ត​តំណាង​​រាស្ត្រ ​លើកនេះនៅកម្ពុជា។ វៀតណាមជឿជាក់ថា រដ្ឋសភានិងរាជ​រដ្ឋាភិបាលថ្មីរបស់កម្ពុជា​ ក្រោយ​ពីបាន​បង្កើត​ឡើង​ នឹងបន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍ប្រកបដោយ វិបុលភាព រួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាព កិច្ច​ស​ហប្រតិបត្តិការនិងវឌ្ឍន ភាពនៅតំបន់អាស៊ីអា​គ្នេយ៍និងលើពិភពលោក​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ