02/12/2018 13:00 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកបង្ការប្រឆាំង HIV/AIDS

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅពិធីមិទ្ទីងជួយជ្រោងជ្រែងខែសកម្មភាពជាតិ បង្ការប្រឆាំង HIV / AIDS និងទិវាពិភពលោកបង្ការប្រឆាំងអេដស៍ (ថ្ងៃទី១ខែធ្នូ) ដោយក្រសួងសុខាភិបាលសហការជាមួយ គណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំឡើង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Kim Tien ចែករំលែកជាមួយអ្នកជំនាញ អំពីការបង្ការប្រឆាំង HIV/AIDS

ថ្លែងនៅក្នុងពិធី រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានលើកឡើងថា ឆ្នាំ២០១៨ គឺជាឆ្នាំ​ទី ១០ ជាបន្តបន្ទាប់ដែលអាសន្នរោគ HIV/AIDS នៅក្នុងប្រទេសវៀតណាមត្រូវបានគ្រប់គ្រង ដោយកាត់បន្ថយលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺចំនួននៃការឆ្លងមេរោគថ្មី;  អ្នកផ្ទេរទៅដំណាក់កាលជំងឺអេដស៍និងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍។

ខែសកម្មភាពជាតិបង្ការប្រឆាំង HIV/AIDS សម្រាប់ឆ្នាំនេះ មានប្រធានបទ “ធ្វើសកម្មភាពដើម្បីឆ្ពោះទៅគោលដៅ​ ៩០-៩០-៩០ នាឆ្នាំ ២០២០”។ តាមនោះ អ្នកផ្ទុកមេរោគអេដស៍ ៩០% បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន។ ៩០% នៃមនុស្សដែលបានធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកមេរោគអេដស៍ត្រូវបានព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគ ហើយ ៩០% នៃអ្នកផ្ទុកមេរោគអេដស៍ត្រូវបានព្យាបាលដោយថ្នាំប្រឆាំងវីរុស ដើម្បីគ្រប់គ្រងចំនួនមេរោគក្នុងកម្រិតទាប។ លោក Nguyen Anh Phong តំណាងឱ្យបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍វៀតណាម និងជាអ្នកសម្របសម្រួលការិយាល័យភាគខាងត្បូងនៃទីក្រុងហូជីមីញបានលើកឡើង​ថា​៖ “សារ​ “គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលពីក្រោយឡើយ”  គឺតែងតែជាគ្រឹះស្ថាន សម្រាប់អង្គការទទួលបន្ទុកអំពីមេរោគអេដស៍ ដោយសារសុខភាពបានជួយឲ្យមនុស្សដែលកំពុងរស់នៅជាមួយមេរោគអេដស៍អាច​ជឿ​ជាក់ ស្ថេរភាពនិងមានសុខភាពល្អដើម្បីចូលរួមក្នុងការព្យាបាល។ អ្នកដែលមិនទាន់មានលទ្ធផលតេស្តមេរោគអេដស៍ព្រមទាំងមិនដែលបានធ្វើតេស្តរកមេរោគអេដស៍គួរតែត្រូវតេស្តម្តង ដោយសារតែនឹងបានឃើញនូវបរិយាកាសពេទ្យមានសុវត្ថិភាពនិងស្និទ្ធស្នាល”។

បន្ទាប់ពីពិធីមិទ្ទីង តំណាងទាំងអស់បានទៅសាកសួរសុខទុកនិងជូនអំណោយអ្នកជំងឺ HVI/AIDS ដែលកំពុងបានព្យាបាលនៅក្នុងមន្ទីរពេទ្យ Pham Ngoc Thach ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ