31/07/2018 10:06 GMT+7 Email Print Like 0

វៀតណាមជួយឧបត្ថម្ភប្រទេសឡាវយ៉ាងសកម្មក្នុងការជំនះពុះពារឧប្បត្តិហេតុបាក់ទំនប់នៅខេត្ត Attapeu


 ប្រជាជនចាកចេញពីកន្លែងដែលរងឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនីខេត្ត Attapeu (ប្រទេសឡាវ)  

 ដើម្បីជួយ​ឧបត្ថម្ភប្រទេសឡាវជំនះពុះពារឧប្បត្តិហេតុបាក់ទំនប់នៅខេត្ត Attapeu (ប្រ​ទេសឡាវ) រដ្ឋាភិបាល ស្ថាប័ន​វៀត​ណាម បានជួយអស់ពីកម្លាំងកាយចិត្ត ដើ​ម្បីជួយឧបត្ថម្ភក្រោមគ្រប់រូបភា​ព។
 
យោងតាម​ការ​ស្ថិតិដំបូងពីក្រសួងការបរទេសវៀតណាម​ គិតដល់ម៉ោង ៥ រសៀល ថ្ងៃទី២​៩ ខែកក្កដា ឆ្នាំ២០១៨​ ​រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយ ឧបត្ថម្ភទឹ​កប្រាក់​ចំនួន ២០០.០០០​ ដុលារអាមេរិក ជូន​រដ្ឋាភិបាល​​ឡាវ ​រួមទាំង អង្ករចំនួន១០០តោនផងដែរ។ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍ជនបទវៀតណាម បាន​​ប្រគល់​ទឹកប្រាក់​ចំនួន៣០០លានដុង (ស្មើនឹង ១២,៦​០០ដុលារ អាមេរិក) ដែល​រៃអង្គាស​តាម​រយៈស្ថានទូ​តឡាវ​ប្រចាំនៅទីក្រុង ហាណូយ។ ម​ជ្ឈិមស មាគមកាកបាទក្រហមវៀតណាមបានប្រគល់ទឹកប្រាក់​ ចំនួន ៥០,០០០ ដុលារ​អាមេរិក​តាម​រយៈ​សមាគមកាកបាទក្រហមឡាវផងដែរ។ តំបន់មូលដ្ឋាន ជាច្រើននៅ​វៀត​ណាម​​ក៏បាន​ប្រគល់​រាប់​ម៉ឹន​ដុលារអាមេរិក​ ដើម្បីជួយប្រទេស ឡាវជំនះពុះពារផលវិបាកដោ​យសារ​ការ​បាក់​ទំ​បន់​វារី​អគ្គិសនី៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ