17/07/2018 09:40 GMT+7 Email Print Like 0

វៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងគម្រោងការណ៍ផ្សាយសម្លេងនិងទូរទស្សន៍


 ទិដ្ឋភាពនៃជំនួបធ្វើការ

 ក្រុមការងារអន្តរក្រសួងរបស់​វៀតណាម រួមមានតំណាងខុទ្ទកាល័យរ​ដ្ឋាភិបាល ក្រសួងផែនការវិនិយោគ ក្រសួង​ហិរញ្ញវត្ថុ ក្រសួងការបរទេសនិងវិទ្យុ​សម្លេងវៀត​ណាម បា​នជួបធ្វើការជាមួយក្រសួង​ព័ត៌​មាន​កម្ពុជា នាថ្ងៃ ​ទី១៥ កក្កដាសំដៅវាយតំលៃចំពោះប្រ​សិទ្ធភាពនៃការជួយឧ​បត្ថម្ភ​របស់វៀត​ណាមជូន ​ចំពោះកម្ពុជា​ក្នុងគម្រោង​ការណ៍វិទ្យុសម្លេង​ និងទូរទស្សន៍ នា ពេលកន្លងទៅ។
 
តាងនាមក្រុម​ការងារវៀតណាម លេខាធិការគណៈកម្ម​ការសហប្រតិបត្តិការទ្វេភាគី​ ចំណុះក្រសួង​ផែនការ​និង​វិនិយោគ​វៀត​ណាម លោក Tran Nhat Thanh បា​ន វាយតំលៃខ្ពស់​ចំពោះប្រសិទ្ធភាព នៃគម្រោងការណ៍​ជួយ​ឧបត្ថម្ភ​​របស់​វៀត​ណាម ផ្ដល់ជូនវិទ្យុសម្លេងនិងស្ថានីយ៍ទូរទស្ស​ន៍កម្ពុជា ដែលត្រូវបាន​អនុវត្តន៍​ដោយ​វិទ្យុ សម្លេង​វៀតណាម​ចាប់ពីឆ្នាំ២០០៨មក​។ ក្រោយពីបានដាក់ឲ្យដំ​ណើរការម​ក គម្រោង​ការណ៍ទាំង​នេះបានជួយ​រលកវិទ្យុ​និង​ទូរទស្សន៍គ្របដណ្ដប់លើខេត្តក្រុង​សឹងតែទាំងអស់នៅព្រះរាជា ណា​ចក្រកម្ពុជា។ ប​ណ្ដាវិទ្យុសម្លេង​និង​ស្ថានីយ៍ ទូ​រទស្សន៍ថ្នាក់ខេត្តរបស់កម្ពុជាបានផលិត​កម្មវិធីនៃតំបន់ដោយខ្លួន​ឯង និង​ផ្សាយ ជាបន្តកម្ម​វិធីផ្សាយ​សម្លេង​ទូរទស្សន៍ជាតិ  តាមនោះពង្រីកប្រកបដោយប្រសិ​ទ្ធ ភាពនូវការផ្សព្វផ្សាយ​គោល​ជំហរ គោល​នយោបាយ​របស់រាជ​រដ្ឋាភិបាលកម្ពុជា ទៅដល់តំបន់ឆ្ងាយដាច់ស្រយាល​។
 
នាពេលខាងមុខ វៀតណាមនឹងបន្តអនុ​វត្តន៍គម្រោងការណ៍ជួយឧបត្ថម្ភ​ក្នុង វិស័យផ្សាយសម្លេង ទូ​រទស្សន៍ សំរាប់​កម្ពុជា ដោ​យផ្តល់ជូនឧបករណ៍និងម៉ាស៊ី​ន គ្រប់ប្រភេទ ផ្ទេរប្រគល់ប​ច្ចេកវិទ្យា និងបណ្ដុះ​បណ្ដាល​អ្នក​បច្ចេក​ទេសមាន​គុណ​​ភាពល្អជាដើម។
 
​រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាលោក ​ខៀវ កញ្ញារិទ្ធ បានថ្លែង​អំណរគុណ​ជូនចំពោះ​ការជួយ​ឧបត្ថម្ភ​ដ៏ថ្លៃថ្លា​របស់រដ្ឋាភិបាល​វៀតណាមសំរាប់ក្រសួងព័ត៌មា​នកម្ពុជា។ កម្ពុជាមានគោលបំណ​ងថា រដ្ឋាភិបាល​វៀត​ណាម​បន្តជួយ​ឧបត្ថម្ភកម្ពុជាក្នុង​វិស័យផ្សាយសម្លេងទូរទស្សន៍​ ពិសេសគឺការកសាងប្រ​ព័ន្ធគ្រប់​គ្រង E-Archieve​ ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ