27/09/2015 09:28 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក


វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក (Image: VNA)

នាព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ​២០១៥ ពិធី​មិទ្ទិញជួយ​ជ្រោមជ្រែង​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ២០១៥ បាន​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​ហាណូយ។ ព្រឹត្តិការណ៍​បានទាក់​ទាញ​ការ​ចូល​រួម​របស់​ភ្ញៀវ​ទសេចរ​ នៅក្នុ​ង​និង​ក្រៅប្រ​ទេស​ជាច្រើន​កុះករ​។ ថ្លែងមតិនៅពិធីមីទ្ទិញ អគ្គនាយកអគ្គនាយដ្ឋាន​ទេសចរណ៍ ចំណុះ​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​វៀត​ណាម លោក Nguyen Van Tuan បាន​លើក​ច្បាស់​ថា៖ “អ្នកធ្វើ​សេវ៉ាកម្ម​ទេសចរណ៍​លើស​កលលោក​រៀប​ចំពិធីរំលើក​ខួបដ៏​មហោ​ឡារឹក ទិវាទេស​ចរណ៍ពិភពលោក​ឆ្នាំ​២០១៥ ហើយ​អនុវត្ត​សារ​បស់​អគ្គលេខាធិ​ការ​អង្គការទេសចរណ៍​ពិភពលោក “ភ្ញៀវទេសចរ​ទី១​ពាន់លាន - ឱកាសចំនួន​១​ពាន់លាន” ដើម្បី​អះអាង​ថា​៖ ផ្នែក​ទេចរណ៍គឺ​ជាផ្នែកសេដ្ឋកិច្ច​ដ៏​សែន​សំខាន់​ ដែល​រួម​ចំណែក​សកម្ម​សំរាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គម​ លើពិភពលោកផង​និង​លើប្រទេស​និមួយៗ​ផង​។ ផ្នែក​ទេសចរណ៍​វៀត​ណាម​បាន​បង្ហាញ​នូវ​ការ​​ទទួល​ខុសត្រូវ​ខ្ពស់បំផុត​ ក្នុងការរួមដៃអភិវឌ្ឍន៍ផ្នែកទេសចរណ៍ មានការទទួល​ខុស​ត្រូវ ជាមួយ​បរិស្ថាន​និង​សង្គម​នៅវៀត​ណាម៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ