30/04/2020 15:02 GMT+7 Email Print Like 0

វៀតណាមជួយឧបត្ថម្ភប្រជាជនអាស៊ែបៃហ្សង់ម៉ាស់ពេទ្យ១ម៉ឺនដើម្បីបង្ការទប់ស្កាត់ជំងឺ Covid-19


នាថ្ងៃទី២៨ មេសា នៅទីស្នាក់ការស្ថានទូតអាស៊ែបៃហ្សង់នៅទីក្រុងហាណូយ សមាគមន៍មិត្តភាពវៀតណាម-អាស៊ែបៃហ្សង់បានប្រគល់ម៉ាស់ពេទ្យចំនួន ១ ម៉ឺនម៉ាស់តាមរយៈស្ថានទូតអាស៊ែបៃហ្សង់ប្រចាំវៀតណាម ដើម្បីជួយឧបត្ថម្ភប្រជាជនអាស៊ែបៃហ្សង់ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។

តាងនាមប្រជាជនអាស៊ែបៃហ្សង់ លោកឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ប្រចាំវៀតណាមលោក Anar Imanov បានថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះប្រជាជនវៀតណាមនិយាយរួម សមាគមន៍មិត្តភាពវៀតណាម-អាស៊ែ បៃហ្សង់និយាយដោយឡែក ព្រមទាំងសង្កត់ធ្ងន់ថា នេះជាការជួយឧបត្ថម្ភដ៏ មានអត្ថន័យជាច្រើនក្នុងបរិបទដែលវៀតណាមក៏កំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ