23/01/2015 14:41 GMT+7 Email Print Like 0

វៀតណាមជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅ Mozambique

វៀតណាមបានសម្រេចផ្តល់ប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក តាមរយៈសាជីវកម្ម Movitel នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន Viettel នៅ​​ Mozambique សម្រាប់ ជួយ​ឧបត្ថម្ភ​មនុស្ស​ធម៌​ចំពោះជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ធំបំផុត​តាំង​ពីមុន​មក​នៅ​ប្រទេស​​អាហ្វ្រិក​នេះ។


វៀតណាមជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅMozambique

តាមស្ថានទូតវៀតណាមប្រចាំនៅ Mozambique ចំនួនប្រាក់ពោលខាងលើ គឺ​សម្រាប់​ទិញ​ស្បៀង​អាហារ​ និង​សម្ភារៈចាំ​បាច់ឲ្យ​គ្រួសារជាង​៦០០០គ្រួ​នៅខេត្ត Zambezia ជា​កន្លែង​រង​ផល​ប៉ះ​ពាល់​ធ្ងន់​​ធ្ងរ​បំផុត​។ សព្វថ្ងៃ ស្ថាន​ទូត​វៀតណាម​ ប្រចាំ​នៅ Mozambique និង​ក្រុម​ហ៊ុន Mozvitel កំពុង​ស​កម្ម​រួមផ្សំ​ជាមួយមជ្ឈ មណ្ឌល​គ្រប់គ្រងគ្រោះ​មហា​អន្ត​រាយ​ Mozambique ដើម្បី​បែង​ចែក​ជំនួយ​ទៅ​កាន់​​​ជន​រង គ្រោះ។ បណ្តាសកម្មភាព​នេះត្រូវ​បាន​រដ្ឋអំ​ណាចMozambique អ.ស.ប និងអង្គ ការ​​នានាវាយតម្លៃខ្ពស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ