18/11/2014 09:32 GMT+7 Email Print Like 0

វៀតណាមជួយឧបត្ថម្ភក្រសួងការពារជាតិកម្ពុជាផ្លាស់ប្ដូរថ្មីគោលនយោបាយនិងបណ្ដុះបណ្ដាលកម្មាភិបាល


ដំណាងក្រសួងការពារប្រទេសវៀតណាមប្រគល់ប្រាក់ជំនួយសំរាប់ដំណាងក្រសួងការពារជាតិកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានប្រព្រឹត្តទៅពិធី​ប្រគល់​ខ្ទង់ប្រាក់ជំនួយឆ្នាំ២០១៤របស់ក្រសួងការពារប្រទេសវៀតណាមសំ​រាប់​ស្នងការ​ចាត់​តាំង​កម្មាភិបាលនៃក្រសួងការពារជាតិកម្ពុជា សំដៅបម្រើការផ្លាស់​ប្ដូរថ្មីការងារគោល​នយោបាយ​​ និងបណ្ដុះបណ្ដាលកម្មាភិបាលរបស់កងយោធពលខេ​មរៈភូមិន្ទ។ កញ្ចប់ប្រាក់​ជំ​នួយ​​នេះមានតំលៃសរុប១សែនដុល្លារអាមេរិក រួមមានសាច់ប្រាក់និងសម្ភារៈការិយាល័យ​នានា​។​ ក្នុងឆ្នាំ២០១៤ក្រសួងការពារប្រទេសវៀតណាម​បានលៃទុកសំរាប់​ក្រសួងការពារ​ជាតិ​និង​កង​យោធពល​ខេមរៈភូមិន្ទខ្ទង់ប្រាក់ជំនួយចំនួន២១,៦លានដុល្លារអាមេរិក​។​ចំនួនប្រាក់​នេះ​ត្រូវ​បាន​​ប្រើប្រាស់ក្នុងការទិញសម្ភារៈ ហឹ្វកហឺ្វន​ បណ្ដុះបណ្ដាល និងថែទាំសុខាភិបាលជាដើម៕

                                                                    អ្នកយកព័ត៏មាន VOV ប្រចាំនៅកម្ពុជា

បណ្តាព័ត៌មានបានផ្សាយ