11/05/2015 09:25 GMT+7 Email Print Like 0

វៀតណាមជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់នៅលើសមុទ្រ



វៀតណាមជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់នៅលើសមុទ្រ
មជ្ឈមណ្ឌលរួមសហការជួយសង្គ្រោះនាវាចរណ៍វៀតណាម និង​មជ្ឈមណ្ឌលស្រាវជ្រាវជួយសង្គ្រោះហ្វីលីពីន បានជួយសង្គ្រោះប្រជាជន​ហ្វីលីពីនចំនួន៩នាក់ នៅប្រជុំកោះ Truong Sa ខេត្ត Khanh Hoa (ភាគ​កណ្ដាល​វៀត​ណាម) នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥។ មុននោះ នាថ្ងៃទី៨ឧសភា មជ្ឈមណ្ឌល​រួមសហការជួយ​សង្គ្រោះ​នាវាចរណ៍វៀតណាម ទទួលបានព័ត៍មានថា៖ នាវា​នេសាទត្រីមានផ្លាក់លេខ BD 95550 TS ដោយ​លោក​ Dao Duy Dung ជាកាពីតែន កំពុងនេសាទត្រីនៅលើសមុទ្រ បានជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩​ នាក់។​ជនរងគ្រោះទាំងនេះ នៅលើនាវាតូច១ ម៉ាស៊ីនត្រូវខូច នៅតំបន់​សមុទ្រនៃប្រជុំកោះ Truong Sa ខេត្ត Khanh Hoa ។ បន្ទាប់ពីពេលបាន​ជួយសង្គ្រោះនេះ នាវា BD 95 550 TS បានផ្តល់ម្ហូបអាហារ និងថែទាំ​សុខាភិបាល អោយជនហ្វីលីពីនទាំងនេះ។ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ នាវារបស់ហ្វីលីពីន បាន​ទទួល​ជនរងគ្រោះទាំង៩នាក់នេះហើយ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ