13/12/2015 13:22 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវាមិត្តភាពអន្តរជាតិឆ្នាំ២០១៥

 


មនុស្សច្រើននាក់ចូលរួមទិវាមិត្តភាពអន្តរជាតិនៅទីក្រុងហូជីមិញ

ទិវាមិត្តភាពអន្តរជាតិឆ្នាំ២០១៥ដោយប្រធានបទ “វៀតណាមធ្វើ​សមាហរណកម្ម” បាន​ប្រារព្វ​ឡើង​នាព្រឹក​ថ្ងៃទី​១២ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ។ កម្មវិធី​នេះសំ​ដៅ​បង្ក​លក្ខណៈ​សម្រាប់​និស្សិត​បរទេស​និង​កម្មាភិបាល​ដែល​ធ្លាប់ ទៅសិក្សារៀនសូត្រនៅឯបរទេស ជួបប្រាស្រ័យ ផ្លាស់ប្តូរវប្បធម៌ តាមនោះ បង្កើន​ទំនាក់​ទំនង​មិត្តភាពរវាងប្រទេសនានា។ក៏តាមរយៈព្រឹត្តិការណ៍នេះ​ថ្នាក់ ដឹកនាំទីក្រុងមាន​បំណង ចង់​ឲ្យ​បញ្ហា​វ័ន្ត និស្សិតធ្លាប់បានសិក្សានៅ​បរទេស ផ្តល់​យោបល់ បទពិសោធន៍ និង​គំនិត​ឆ្នៃ​ប្រឌិត​សម្រាប់​ដំណើរ​ការ​ធ្វើសមាហរណកម្ម របស់ទីក្រុងផងដែរ។លោក Le Hung Quoc ប្រធានសម្ព័ន្ធ​បណ្តា​អង្គការមិត្តភាព​ទីក្រុង​ហូជីមិញ​បានឲ្យដឹងថា៖

“យើងខ្ញុំមានបំណងថា ប្រជាជនទីក្រុងហូជីមិញបានចូលរួមទស្សនាព្រឹត្តិ ការ​វប្បធម៌​គួរ​ឲ្យ​ទាក់​ទាញ​នាចុង​ឆ្នាំ​នេះ។​ ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំក៏សង្ឃឹម​ថាម​នុស្ស​គ្រប់​គ្នា​នឹង​បន្ត​ការ​គាំទ្រ​និង​ចូល​រួម​ផ្ទាល់​ចូល​ក្នុង​កិច្ច​ការ​ការបរទេសប្រជា​ជន នេះរបស់ទីក្រុង។ ធ្វើយ៉ាងមេចដើម្បីយើងធ្វើសមាហរណកម្មកាន់តៃ​ស៊ីជម្រៅ ហើយ​មិត្ត​ភក្តិអន្តរជាតិយល់ច្បាស់ពីវៀតណាមនិងត្រៀមជាស្រេចស​ហប្រតិបត្តិ ការជាមួយ​វៀត​ណាម​លើ​គ្រប់​វិស័យ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ