វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារីថ្ងៃទី៣១ខែឧសភា

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក្នុងពិធី
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារី វៀត ណាមបានរួមសហការជាមួយក្រសួងសុខាភិបាល រៀបចំពិធីបំផុសចលនា “នារីកសាង គ្រួសារគ្មានផ្សែងបារី” សំដៅជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារី (ថ្ងៃទី៣១ខែឧសភា) និងសប្តាហ៍ប្រទេសជាតិគ្មានបារី (ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦)។ ថ្លែងមតិក្នុងពិធីអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖
“ជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារីឆ្នាំនេះ ខ្ញុំស្នើរឲ្យគណៈកម្មាធិការបក្ស គ្រប់ជាន់ថ្នាក់និងរដ្ឋអំណាចតំបន់ ផ្តោតការយកចិត្តទុកដាក់តាមរយៈសកម្ម ភាពជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព ក្នុងការអនុវត្តគោលដៅនៃកម្មវិធីសកម្ម ភាពជាតិស្តីពីការបង្កាប្រឆាំង នឹងបារី។ ខ្ញុំអំពាវនាវមនុស្សយើងគ្រប់រូប រួមដៃធ្វើ សកម្មភាពដើម្បីមាន ជីវភាពរស់នៅប្រសើរជាង រូមចំណែកកសាងនិងអភិវឌ្ឍន៍ ទឹកដីមនុស្សវៀតណាម ឲ្យឆ្ពោះទៅគោលដៅប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូសប្បាយ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម