27/08/2015 09:19 GMT+7 Email Print Like 0

វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក២០១៥


 

អគ្គនាយកដ្ឋាន​ទេសចរណ៍​វៀតណាម ​ទើប​នឹង​បាន​ផ្ញើរ​លិខិត​ដល់​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍​នៃខេត្ត ក្រុង​នានា ​ក្រោម​ឱវាទ​មជ្ឈឹមសមាគមន៍​ទេសចរណ៍​វៀតណាម និងក្រុមហ៊ុន​ទេសចរណ៍នៅ​ទូទាំង​ប្រទេស ស្ដីពី​​ការ​រៀប​ចំ​សកម្មភាព​ជួយជ្រោម​ជ្រែង ​ទិវា​ទេសចរណ៍​ពិភពលោក២០១៥ (ថ្ងៃទី២៧ខែកញ្ញា)​ ដោយ​ប្រធាន​បទ “ភ្ញៀវ​ទេសច​រមួយ​ពាន់​លាន​នាក់ ឱកាស​មួយ​ពាន់​លាន”។ ក្នុង​ឱកាស​នេះដែរ អគ្គ​នាយ​កដ្ឋាន​ទេស​ចរណ៍​​ បានស្នើ​ឲ្យស្ថាប័ន អង្គ​ភាព​ទាក់​ទិន​នានា រៀប​ចំសកម្មភាព​ដ៏សម​ស្រប ឬ​សន្និ​សីទ សិក្ខា​សាលា សំដៅ ផ្សព្វផ្សាយ​ឃោស​នាយ៉ាង​ទូលំ​ទូលាយ​ អំពីសារ​របស់​អគ្គលេខាធិ​កា​រអង្គការ​ទេសចរណ៍​ពិភព​លោក​និង​អគ្គ​លេខាធិការ​អ.ស.ប ស្ដីពី​អត្ថន័យ​នៃទិវា​ទេសចរណ៍​ពិភព​លោក​២០១៥។ តាម​នោះ រួម​ចំណែក​លើក​កំពស់​ការ​យល់​ដឹង​របស់​សង្គម​ទាំង​មូល​ អំពីតួនាទី​របស់​ផ្នែក​ទេសចរណ៍ វិធាន​ការ​អភិវឌ្ឍន៍​ទេសចរណ៍​តាម​ទិស​និរន្តរ​ភាព និង​ការ​ពារ​បរិស្ថាន៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ