19/11/2018 09:53 GMT+7 Email Print Like 0

វៀតណាមជាសមាជិកដ៏សកម្មនៃវេទិកា APEC


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (អង្គុយនៅខាងឆ្វេងបំផុត) អញ្ជើញចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (រូបថត៖ TTXVN)

 កិច្ចប្រជុំ​កំពូលលើកទី២៦នៃវេទិកាសហប្រតិបតិ្តការសេដ្ឋ​កិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រារព្ធ​ឡើង​នា​ព្រឹក​​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានី Port Moresby ប្រ​ទេសប៉ាពួ​ញូវហ្គីណេ។ អញ្ជើញ​ថ្លែង​មតិ​ប្រារព្ធ​កិច្ច​ប្រជុំ​ នាយករដ្ឋមន្រ្តីប៉ាពួញូវហ្គីណេលោក Peter O’Neill បានសង្កត់ធ្ងន់ថាក្រោមប្រធានបទ “ឆ្លៀតយក​ឱកាស​គ្របដណ្ដប់​ ពង្រីក អនាគតឌីជីថល់” កិច្ចប្រជុំឆ្នាំនេះគឺសំដៅរំលេចចេញ​នូវតួនាទី​របស់ APEC ដែល បន្ត​ជាវេទិកា​សេដ្ឋកិច្ច​ដ៏សំខាន់ជាងគេនៅក្នុងតំបន់ ដោ​យជំរុញពាណិជ្ជកម្មនិង កា​រវិនិយោគ​ប្រកប​ដោយ​សេរីភាព​ ហើយរួមចំណែកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក ក្លាយទៅជា​កម្លាំង​ចលករ​នៃកំណើន​សេដ្ឋកិច្ច​និង​ការតភ្ជាប់​គ្នាលើទូទាំងពិភព​លោក ផងដែរ។         បណ្ដាថ្នាក់ដឹកនាំ APEC​ បាន​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​ជាមួយ​នាយិកា​ ប្រតិបត្តិមូលនិធិរូបិយ​វត្ថុអន្តរជាតិលោកស្រី​ Christine Lagard អំពីឱកាស​និង ការសាកល្បង​ដែលសេដ្ឋកិច្ច​សកលនិងតំបន់កំពុងប្រឈមមុ​ខ ក៏ដូចជា​ចាត់ វិធាន​ការដើម្បី​ជំរុញកំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាពនិង​មានលក្ខណៈគ្រប ដណ្ដប់ក្នុងសម័យកាល​ឌីជីថល់ផងដែរ។
 ​
អញ្ជើញថ្លែងមតិនៅកិច្ចសន្ទនានេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា APEC គប្បីបង្កើនកិច្ចសហប្រតិ បតិ្តការជាមួយយន្តការពហុភាគី​ផ្សេងៗ ជាពិសេសគឺ IMF ដើម្បី​ជំរុញ​​ការតភ្ជាប់​ ខាងផ្នែកសេដ្ឋកិច្ច កំណើនគ្របដណ្ដប់និងការផ្លា​ស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍ តែម្ដង។​
 
បណ្ដាថ្នា​ក់​ដឹកនាំ APEC បានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ក្រោមប្រធាន បទ “តភ្ជាប់គ្នា​ដើម្បី​កំណើន​គ្របដណ្ដប់​តាមរយៈអនាគ​តឌីជីថល់”។ អង្គប្រជុំ​ បានឯកភាព​គ្នាអនុម័ត​លើកម្មវិធីធ្វើ​សកម្មភាព​ស្ដីពី​សេដ្ឋកិច្ច​​ឌីជីថល់ ជំរុញកិច្ច សហប្រតិបតិ្តការក្នុងការកសា​ងសមត្ថភាព និ​ងការអភិវឌ្ឍជំនា​ញវិជ្ជាជីវៈ ការ​ទាក់​ ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធឌី​ជីថល់​សំដៅបង្រួញ​គម្លាតខាង​ផ្នែកឌីជីថល់។

 
 ទិដ្ឋភាពនៃកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយថ្នាក់ដឹកនាំប្រទេសកោះប៉ាស៊ីហ្វិក (រូបថត៖ TTXVN)

អញ្ជើញ​ថ្លែងមតិនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយ APEC ចាំបាច់​ត្រូវកែទម្រង់រចនាសម្ព័ន្ធឡើងវិញ សំដៅបង្រួញគម្លាតរវាងខឿនសេដ្ឋកិច្ចសមាជិក APEC នានា ព្រមទាំង​បញ្ចូល របៀបវារៈថ្មីរបស់ APEC ស្ដីពីការកែទម្រង់រចនាសម្ព័ន្ធឡើងវិញ ទៅក្នុងរបៀប វារៈនៃ​​ប្រទេស​សមាជិក​​ទាំងឡាយ ដើម្បីធានាអោយអត្ថប្រយោជន៍នៃបច្ចេក វិទ្យាច្នៃប្រឌិតក្នុង​ខឿន​សេដ្ឋកិច្ច​អាចម​កដល់​ប្រជា​ជន​​គ្រប់រូបនិងសហគ្រាស ជួយឧបត្ថម្ភជន​ងាយរងគ្រោះនិងសហគ្រាសខ្នាតតូច​និង​មធ្យម។ លោក​នាយក​ រដ្ឋមន្រ្តីវៀតណាមក៏បានស្នើអោយ APEC បន្តរក្សាតួនាទីរបស់ខ្លួនក្នុងការគាំទ្រ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​បើកចំហរប្រកបដោយសមភាព តម្លាភាព ដោយឈរ លើគោលការណ៍និងច្បាប់ជំនាន់ថ្មី ក៏ដូច​ជា​លើក​​កំពស់តួនាទីជាស្នូលរបស់អង្គ ការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។ ទន្ទឹមនឹងនោះ APEC ក៏ចាំ​បាច់​ ត្រូវដើរតួនាទីសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបតិ្តការជាមួយសហគមន៍ សេដ្ឋកិច្ចអាស៊ាន ក្រុម G20 វេទិកា ASEM និងអង្គការចងសម្ព័ន្ធនានានៅទ្វីប អាហ្វ្រិកនិងតំបន់អាមេរិកឡាទីន ទៀតផង។ នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនដំណឹងថា រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការលើកិច្ច ព្រម​ព្រៀង​គ្រប់​ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ នេះជាការបោះជំហានដ៏ជាក់ស្ដែងមួយ ដើម្បីវៀតណាម​ចូលរួម​យ៉ាង​ស៊ីជំរៅ​ថែម​ទៀត​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​សកល​។​

នាថ្ងៃដដែល បណ្ដាថ្នាក់ដឹកនាំ APEC បន្តចូលរួមកិច្ចប្រជុំស្ដីពី “ការជំរុញ កំណើន​សេដ្ឋកិច្ច​គ្របដណ្ដប់​ក្នុងសម័យ​កាលឌីជីថល់​”។ អញ្ជើញថ្លែងមតិនៅ កិច្ចប្រជុំនេះ នាយករដ្ឋ​មន្រ្តីវៀតណាម​លោក Nguyen Xuan Phuc បានស្នើ ​អោយសមាជិក APEC ទាំងអស់ចាំបាច់ត្រូវក្ដាប់ជាប់​ឱកាសដ៏​ធំធេងនៃសម័យ កាលឌីជីថល់ ដើម្បី​យក​ប្រជាជនជាស្នូលនៃការអភិវឌ្ឍ ហើយជួយឧបត្ថម្ភក្រុម មនុស្សងាយរងគ្រោះ ជាពិសេសគឺស្ត្រី កុមារី​និង​​ជនពិការ។ ទន្ទឹមនឹងនោះ APEC ក៏គប្បីផ្ដោតទៅលើការទប់ទល់ទៅនឹងការសាកល្បងសកល ជា​ពិសេស​គឺ​សន្តិ​សុខ​ស្បៀងអាហារ ព្រមទាំងជួយឧបត្ថម្ភប្រទេសជាសមាជិកនានាក្នុងការអភិវឌ្ឍ និង​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​សំដៅ​កាត់បន្ថយ ហានិភ័យ ព្យាករណ៍ជាមុននិងស្ដារ ឡើងវិញក្រោយពីគ្រោះធម្មជាតិ ផងដែរ។ លោក​នាយក​រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយប្រទេសជាសមាជិក APEC ដទៃ​ដើម្បី​ឆ្ពោះ ​ទៅរកសគមន៍ដែលស្វាហាប់ខាងផ្នែកសេដ្ឋកិច្ច គ្រប​ដណ្ដប់ខាង​ផ្នែកសង្គម ស្ថិរ ​ភាពខាង​ផ្នែក​សន្តិសុខ​ដើម្បី​ផលប្រយោជន៍​របស់ប្រជាជននិងសហគ្រា​សទាំងឡាយ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ