04/09/2016 09:37 GMT+7 Email Print Like 0

វៀតណាមជាសសរសំខាន់ក្នុងគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា


នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi

ចំពោះមុខដំណើរទស្សនកិច្ចវៀតណាមជាផ្លូវការ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅឥណ្ឌា។ លោក Modi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចវៀតណាមលើកនេះ គឺសំដៅបង្កើនចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ ភាគីទាំងពីរនឹងពិភាគ្សាលើប្រធានបទជាច្រើន ដែលពាក់ព័ន្ធ​ទៅនឹងទំនាក់ទំនងទ្វេភាគីនិងពហុភាពរវាងប្រទេសទាំងពីរ ក្នុងនោះផ្តោតសំខាន់លើ​ការជម្រុញវិស័យពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានអះអាងថា ឥណ្ឌាមានបំណងបង្កើនការវិនិយោគចូលវៀតណាម។​ ហើយឥណ្ឌាក៏មានបំណងអញ្ជើញវៀតណាមងាកមកឥណ្ឌាដោយចាត់ទុកដូចជាទីមកដល់វិនិយោគគួរឲ្យទាក់ទាញដែរ។

ស្តីពីគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” លោក Modi បានឲ្យដឹងថា គោលនយោបាយនេះរបស់ឥណ្ឌាគឺសំដៅបង្កើតឡើងនូវទំនាក់ទំនងដៃគូជាមួយប្រទេសជិតខាងនៃភាគខាងកើត ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការ សន្តិសុខ យុទ្ធសាស្ត្រ នយោបាយ ការពារជាតិ និងប្រឆាំងភេរវកម្ម ទន្ទឹមជាមួយគ្នានោះគឺទំនាក់ទំនងអំពីសេដ្ឋកិច្ចផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ