24/09/2017 12:30 GMT+7 Email Print Like 0

វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

សម័យពិភាក្សាឆ្នាំនេះក្រោមប្រធានបទ “ផ្តោតសំខាន់លើមនុស្ស៖ ខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងដើម្បីជីវភាពល្អប្រសើរមួយសម្រាប់មនុស្សគ្រប់រូបលើពិភពលោកនិរន្តរភាពមួយ” បានទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក​ Pham Binh Minh បានចែករំលែកនូវ ទស្សនៈរបស់វៀតណាមលើបណ្តាបញ្ហាបច្ចុប្បន្នសម្រាប់ពិភពលោក​និងអង្គការសហប្រជាជាតិ រួមទាំងរាល់ការរួមចំណែករបស់វៀតណាមទៅក្នុងការដោះស្រាយបណ្តា​បញ្ហានេះផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសជាសមាជិកទាំងអស់ដាក់ផលប្រយោជន៍​របស់ប្រជាជនចូលក្នុងរាល់គោលនយោបាយនិងសកម្មភាពដើម្បីអនុវត្តប្រកបដោយជោគជ័យរបៀបវារៈ២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តរភាពនិងធានាជីវភាពរស់នៅល្អប្រសើរសម្រាប់ប្រជាជន។ លោក អញ្ជើញមានប្រសាសន៍ថា៖

“អង្គការសហប្រជាជាតិត្រូវតែជាមជ្ឈមណ្ឌលសម្របសម្រួលនិងតភ្ជាប់រាល់ការខិតខំប្រឹងប្រែងរួម ដើម្បី​ទប់​ទ​ល់ជាមួយរាល់ការសាកល្បងសកល ដែលក្នុងនោះត្រូវកសាងប្រព័ន្ធគោលការណ៍និងបទដ្ឋានពេញលេញជាង ដោយមានយន្តការមួយធានាភាពសត្យានុម័តយុត្តិធម៌និងសមភាព។ ធ្វើបានល្អនូវប្រការនេះ អង្គ ការ​សហប្រជាជាតិ គប្បីអនុវត្តកំណែទម្រង់ពេញលេញពីការចាត់ចែង វិធីសាស្ត្រទៅដល់របៀបបែងចែកប្រភពធនធានមនុស្ស។ វៀតណាមគាំទ្ររាល់ការធ្វើកំណែទម្រង់របស់អង្គការសហប្រជាជាតិនិងចូលរួមក្នុងដំណើរការនោះដោយមានការ ទទួលខុសត្រូវបំផុត”។

ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអំពាវនាវឲ្យភាគី​ពាក់ព័ន្ធទាំងអស់ គួរតែរក្សាភាពអត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចបានឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (COC) ។

ក្នុងថ្ងៃដដែល នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទទួលការអនុញ្ញត្តិពីប្រធានរដ្ឋ លោម Tran Dai Quang ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាតប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ