22/03/2015 12:46 GMT+7 Email Print Like 0

វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិក ចាប់ពីថ្ងៃទី១៩​ដល់ថ្ងៃទី២០​មិនា រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀត​ណាម​ លោក Tran Dai Quang បានមក​បំពេញ​ទស្សនកិច្ចនៅទីស្នាក់ការ អង្គការសហប្រជាជាតិ នៅទីក្រុង New York និងមានជំ​នួបសន្ទនាជាមួយថ្នាក់ដឹក​នាំនានា នៃអង្គការនេះ។ ក្នុង​បណ្ដា​ជំនួប​សន្ទនា​នេះ​ លោក Mahmadamin Mahmadaminnov ប្រធានស្ដីទីក្រុមប្រឹក្សា អង្គការសហ​ប្រជាជាតិ និងលោក Toyberg Frandzen ឧបការី អគ្គលេខាធិការអង្គារសហប្រជា​ជាតិ បានវាយ​តំលៃខ្ពស់​ចំពោះការរួម​វិភាគទានយ៉ាង​សកម្មរបស់​វៀត​​ណាម ក្នុង​ការកសាង​បណ្ដាយុទ្ធសាស្ត្រ កម្មវិធីធ្វើសកម្មភាព​របស់​អង្គការ​សហ​ប្រជាជាតិ។

​រដ្ឋមន្ត្រីក្រសួងនគរ​បាលវៀតណាម លោក Tran Dai Quang បានអះអាងអំពីគោល​មាគ៌ា​ ម្ចាស់ការ សន្តិភាព កិច្ច​សហ​ប្រតិបត្តិការ និងអភិវឌ្ឍន៍​និងជាសមាជិ​កមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀត​ណាម​ជានិច្ចកាលយក​ចិត្តទុកដាក់ដក់ការជំរុញទំនាក់ទំនង​ជាមួយអង្គការសហប្រជា​ជាតិ និងចាត់​ទុកនេះ​គឺជា​អាទិភាព​១ក្នុងគោល​នយោបាយកិច្ចការបរទេសដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ