03/09/2021 12:45 GMT+7 Email Print Like 0

វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេរបស់កម្ពុជា

យោងតាមតួរលេខរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល៨ខែឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២,៣៨ លានតោនទៅកាន់ប្រទេសវៀតណាម កើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 

វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេពីកម្ពុជា


រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា លោកវេងសាខុនបានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមកកម្ពុជាបាននាំចេញអង្ករចំនួន ៣៤៣ ៤៤៧ តោនដែលមានតម្លៃសរុបជិត ២៩២ លានដុល្លារអាមេរិក ធ្លាក់ចុះ ២៣,៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះការនាំចេញអង្ករទៅកាន់ប្រទេសវៀតណាមសម្រេចបានជាង ២,៣៨ លានតោនដែលមានតម្លៃសរុបប្រមាណ ៣៩៣ លានដុល្លារអាមេរិកកើនឡើងជិត ៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាពេលកន្លងមក អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៥២ នៅលើពិភពលោក ក្នុងនោះប្រទេសចិនគឺជាទីផ្សារ ធំជាងគេ ដោយមានចំនួន ១៦៥ ៦១២ តោន។ កម្ពុជាក៏នាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុបចំនួន ២២ និងប្រទេសចំនួន ០៧ នៅក្នុងតំបន់អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ