07/04/2017 10:05 GMT+7 Email Print Like 0

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស៥ដែលមានការវិនិយោគធំបំផុតនៅកម្ពុជា


ទិដ្ឋភាពនៃសិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាមវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ឆ្នាំ២០១៧
 

នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ កម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំសិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាមវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ឆ្នាំ២០១៧ សំដៅផ្តល់ព័ត៌មានទាក់​ទិន​នឹងគោលនយោបាយវិនោយោគនិងដាក់ចេញសំណើមួយចំនួនដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី​។ តាមតំណាងនានា លើវិស័យវិនិយោគ រហូតដល់ដំណាច់ឆ្នាំ២០១៦ វៀតណាមមានគំរោងការនៅ កម្ពុជាចំនួន ១៨០ ដោយទុនចុះបញ្ជីចំនួន ២,៨៥ ពាន់លានដុល្លារអាមេរិក។ វៀត ណាមនៅបន្តស្ថិតក្នុងចំ​ណោម​ ៥ ប្រទេសមានតម្លៃវិនិយោគធំបំផុតនៅកម្ពុជា។ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៣ពាន់លានដុល្លាអាមេរិក។​ ប្រទេសទាំងពីរខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់​៥​ពាន់​លាន​ដុល្លាអាមេរិកនា ប៉ុន្មានឆ្នាំខាងមុខ។រីឯវិស័យទេសចរណ៍វិញវៀតណាមឈរលំដាប់ថ្នាក់ទី ១ អំពីចំនួន ភ្ញៀវទេសចរទស្សនាកម្ពុជា រួមជាមួយគ្នានោះ ភ្ញៀវទេសចរកម្ពុជាច្រើននាក់ក៏បានចាត់ទុកវៀតណាមជាទីមកដល់គួរឲ្យទាក់ទាញផងដែរ។

រហូតមកដល់ពេលនេះ​ អង្គភាពអាជីវកម្មជាច្រើនបានអះអាងតួនាទីរបស់ខ្លួនលើទីផ្សារកម្ពុជា ដូចជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម ក្រុមហ៊ុន Metfone (Viettel) ជាដើម។ សកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមមិនត្រឹមតែនាំ មកចំណេញសម្រាប់សហគ្រានោះប៉ុណ្ណោះទេ ថែមទាំងរួមចំ​ណែក​សកម្មទៅក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជានិងរួមចំណែកធានាសន្តិសុខសង្គមទៀតផង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ