30/03/2016 09:34 GMT+7 Email Print Like 0

វៀតណាមជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញមានកំណើនខ្លាំងបំផុត


វៀតណាមជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញមានកំណើនខ្លាំងបំផុត

ក្នុងបទអត្ថាធិប្បាយសេដ្ឋកិច្ច ចេញផ្សាយនាថ្ងៃទី២៨ ខែ​មិនា ឆ្នាំ២០១៦ ធនាគារ​ជាតិ Qata ( QNB) -ធនាគារ​ធំបំផុត​ក្នុង​តំបន់​ឈូង​សមុទ្រ បានអោយដឹងថា៖ តាម​គំរោង​វៀតណាម នឹងនៅតែ​ជាទីផ្សារ​មួយ ក្នុង​ចំណោម​ទីផ្សារ​ទើប​លេច​ចេញ (Ems)​ មានកំណើនលឿនបំផុត និងអាចទទួលបានជាង៧% ឬខ្ពស់ជាងនេះ ក្នុងឆ្នាំ២០១៦​-២០១៧។ បទ​សរសេរនេះ​បាន​លើកច្បាស់ថា៖ មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម លើកទី១៣ បានសន្យា​បន្ត​កំណែ​ទម្រង់ ទៅ​លើវិស័យធនាគារ​អង្គភាព​អាជីវកម្មរដ្ឋ និងសេរីភាវូបនីយកម្ម ម៉ាក្រូសេដ្ឋកិច្ច។ ដូច្នេះ យថាទស្សន៍​របស់​ខឿន​សេដ្ឋកិច្ច​វៀតណាម នៅតែមានភាពសកម្ម សមស្របជាមួយ​ការព្យាករណ៍​របស់ QNB ដែល​បាន​ប្រកាស​នាខែ​ធ្នូ​ឆ្នាំ​២០១៥ តាមនោះ សេដ្ឋកិច្ច​វៀតណាម នៅមានកំណើន៧% ក្នុងឆ្នាំ ២០១៦ និង៧,៥% ក្នុងឆ្នាំ ២០១៧៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ