13/11/2015 08:54 GMT+7 Email Print Like 0

វៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩


វៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩

នាព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥ ក្នុងក្រប​ខ័ណ្ឌសម័យប្រជុំលើកទី៣៨ មហាសន្និបាត អង្គការអប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​របស់អង្គការ​សហប្រជាជាតិ (UNESCO​) ដែលប្រព្រឹត្តទៅនៅទីក្រុង​បារីស (បារាំង) ដោយ​មាន​សម្លេង​គាំ​ទ្រ១៥៦/១៨៦ វៀតណាមត្រូវបានជ្រើស​តាំងជាសមាជិក ក្រុមប្រឹក្សាប្រតិបត្តិ​ UNESCO អាណត្តិ​២០១៥-២០១៩។ នេះគឺជាលើក​ទី៤ ដែលវៀតណាមជាប់​ឆ្នោត​ជាសមាជិក​ ក្រុមប្រឹក្សាប្រតិបត្តិ UNESCO ក្រោយ​អាណត្តិ​ចំនួន​៣ គឺ​១៩៧៨-១៩៨៣ ២០០១-២០០៥ ២០០៩-២០១៣។ ក្រុមប្រឹក្សានេះមានសមា​ជិក​ចំនួន​៥៨ ជាស្ថាប័ន​ដំណាង ក្រុមប្រឹក្សា UNESCO ឃ្លាំមើលការអនុវត្តកម្ម​វិធីធ្វើ​សកម្មភាព និងគ្រប់​គ្រង​ថវិកា រក្សា​ទំនាក់​ទំនង​ជាមួយ​អង្គ​ការ​សហប្រជា​ជាតិ និង​អង្គការអន្តរជាតិផ្សេងៗ។ នៅខាង​ក្រៅកិច្ច​ប្រជុំ លោក Pham Sanh Chau ប្រធាន​នាយកដ្ឋានវប្បធម៌​បរទេស និង UNESCO ចំណុះក្រសួងការបរទេស អគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO របស់វៀតណាម បានអោយដឹង​ថា៖ នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ ក្នុងដំណើការធ្វើ​សមាហរណកម្ម​​អន្តរជាតិ របស់វៀតណាម។ នេះក៏គឺជាវេទិកាពហុបែបដ៏សែនសំខាន់​ដើម្បី​វៀត​ណាម​បន្ត​ពង្រីក​តួនាទី និង​ថានៈ​របស់ខ្លួន ជាមួយវេទិកាពហុភាគី​ផ្សេងៗទៀត។
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ