06/11/2018 10:47 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលផ្ដោតទៅលើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយមានគោលបំណងចង់រួមជាមួយចិននិងប្រទេសនានាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅទីក្រុង Shanghai នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចូលអន្តរ ជាតិចិនលើកទី១។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីបើក CIIE ២០១៨ (រូបថត៖ VGP)

នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតទាំង ៤ របស់ចិនក្នុងឆ្នាំ២០១៨ ដោយ​មានការចូលរួមរបស់ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំរដ្ឋាភិបាលចំនួន១៩ រូប និងតំណាងនៃសហគ្រាសប្រមាណ ៣០០០ អង្គភាពមកពីប្រទេសនិងតំបន់ដែនដីចំនួន ១៣០ ផងដែរ។ អញ្ជើញថ្លែងនៅពិធីបើក នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលផ្ដោតទៅលើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយមានគោលបំណងចង់រួមជាមួយចិននិងប្រទេសនានាជំរុញ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មប្រកបដោយចីរភាពផងដែរ។ វៀតណាមក៏គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយលក្ខណៈ បើកចំហរ សមភាព តម្លាភាព គ្របដណ្ដប់និងឈរលើគោលការណ៍របស់អង្គការ WTO ក៏ដូចជា គាំទ្រការធ្វើសេរីភាវូបនីកម្មនិងជួយសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគផងដែរ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានឧទ្ទេសនាមអំពីសមិទ្ធផលមួយចំនួន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ លោកអះអាងថា វៀតណាមសន្យាបង្កើតបរិយាកាស ធ្វើអាជីវកម្មវិនិយោគ ប្រកបដោយភាពងាយស្រួលនិងសមភាពសម្រាប់វិនិយោគិនបរទេសទាំងឡាយ ដោយឆ្លើយ​តបទៅនឹងស្ដង់ដារអន្តរជាតិដ៏ជឿនលឿន និងបទដ្ឋានខ្ពង់ខ្ពស់នៃកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីនានាផងដែរ។

ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការនិងការទភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា ភាគីទាំងអស់គប្បីបង្កើនកិច្ចសន្ទនា ការផ្លាស់ប្ដូរគោលនយោបាយរវាងរដ្ឋាភិបាល​និងសហគ្រាស បង្កើនតម្លាភាពនិងការចែករំលែកព័ត៌មាន បទពិសោធន៍ក្នុងសម័យកាល បដិវត្តន៍​​​ឧស្សាហកម្មលើកទី ៤។ ទន្ទឹមនឹងនោះគឺចាំបាច់ត្រូវសុក្រិតប្រព័ន្ធច្បាប់ កែលំអបរិយាកាសវិនិយោគធ្វើ​អាជីវកម្ម ជំរុញការជួយសម្រួលដល់បែបបទរដ្ឋបាល ជាពិសេសគឺខាងផ្នែកគយ ព្រមទាំងសហការគ្នាជំរុញគម្រោងការណ៍ តភ្ជាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មនិង logistics ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ