08/05/2017 10:28 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន

 

វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក  Kunio Umeda។ នៅទីនេះ ឯកអគ្គរដ្ឋទូត Kunio Umemda បានថ្លែងខ្លឹមសារមួយចំនួន ដើម្បីត្រៀមរៀបចំអោយដំណើរបំពេញទស្សនកិច្ចនៅ​ជប៉ុននាពេលខាងមុខរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រកបដោយល្អប្រសើរ។ ឯកអគ្គរដ្ឋ​ទូត​ Kunio Umeda  បានអោយដឹងថា៖ជប៉ុនមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងគំរោងការណ៍​ថាមពល។ ក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ ជប៉នត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍វិស័យឧស្សាហកម្មរថយន្ត ប្រមូលផ្តុំទៅលើសហគ្រាសខ្នាតតូចនិងមធ្យម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព និងយកចិត្តទុក​ដាក់​ បង្កើន​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន។ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននាពេលខាងមុខនេះ​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe និងថ្នាក់ដឹកនាំរដ្ឋសភា មជ្ឈដ្ឋានអ្នកនយោបាយជប៉ុននិងអញ្ជើញចូលរួមសន្និសីទផ្សេងៗ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម
  
 

 


បណ្តាព័ត៌មានបានផ្សាយ