10/04/2016 10:19 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលជំរុញសាមគ្គីភាពសម្របសម្រួលជាតិនិងសាសនា


វៀតណាមជានិច្ចកាលជំរុញសាមគ្គីភាពសម្របសម្រួលជាតិនិងសាសនា (Image: VNA)

ក្នុងរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី៧ និងទី៨ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុង Geneva ប្រទេសស្វីស បាន​ប្រព្រឹត្ត​ទៅសន្និ​សីទ​ ស្តីពីការទប់ស្កាត់អំពើហឹង្សាជ្រុលនិយម។ គណៈ​ប្រតិ ភូវៀត​ណាម​ដឹកនាំ​ដោយ​ឯក​អគ្គ​រដ្ឋទូត​វៀត​ណាម ប្រចាំនៅខាងក្រៅ​អ.ស.ប.  លោក Nguyen Trung Thanh បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​លើក​នេះ​។​ ថ្លែងមតិ នៅសន្និសីទ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានចាត់ទុកថា៖ ការតស៊ូ​ប្រឆាំង​នឹងអំពើ​ហឹង្សាជ្រុល​និយម ទាមទាឲ្យមានការខំប្រឹងប្រែងរបស់​សហគមន៍​អន្តរជាតិ​ក៏ដូចជា​ការ​ប្តេជ្ញាចិត្ត​ធ្វើសកម្មភាព​នៅថ្នាក់​រដ្ឋ​ និងតំបន់ផង​ដែរ។ គឺជា ប្រទេសដែលមានជនរួមជាតិ និងសហគមន៍សាសនាផ្សេងគ្នាច្រើន​គោលន​យោបាយមុន ក៏ដូចជាក្រោយរបស់វៀតណាមស្តីពីការជំរុញសាមគ្គី​ភាព និង សម្រប​សម្រួល​ជាតិ​និង​សាសនា ធានាសមភាព​និង​មិនប្រកាន់សាសន៍ បានរួម ចំណែក​ធានា​សាមគ្គី​ភាព​សម្រប​សម្រួល​ជាតិ​ក្នុង​អំឡុង​ប្រវត្តិ​សាស្ត្រ​ការពារ និង​អភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាម​អំពាវនាវ​ឲ្យប្រទេសនានាបន្ត​ធ្វើការ​សន្ទនា​ពិភាក្សា ដើម្បី​ទទួលបានចំមានសិការរួម អំពីនិយមន័យ «អំពើ​ហឹង្សាជ្រុលនិយម» ធ្វើជាមូល​ដ្ឋាន​ដើម្បីឯកភាព ​និងអនុវត្តវិធាន​ការទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការរីកលូត​លាស់ នៃ​អំពើហឹង្សា​ជ្រុលនិយម​នៅថ្នាក់​ពិភព​លោក​ទាំងមូលផង ក្នុងតំបន់និងនៅ​ប្រទេសនិមួយៗផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ