08/04/2015 12:59 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាអង្គភាពអាជីវកម្ម EU


វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាអង្គភាពអាជីវកម្ម EU (VGP)


 
នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៥នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung​ បានទទួលជួបសន្ទនាជាមួយប្រធាន​គណៈ​កម្មាធិការពាណិជ្ជកម្មអន្តរជាតិ រដ្ឋសភាអឺរ៉ុប Bernd Lange ដែល​​កំពុង​បំពេញ​ទ​ស្សនកិច្ចនៅវៀតណាម។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរ EU សំរេច​ការ​អនុម័ត​​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដិពីកិច្ចសហប្រតិបត្តិការនិង​ដៃគូលើគ្រប់វិស័យ (PCA) ទទួលស្គាល់​វៀត​ណាម​ជាខឿនសេដ្ឋកិច្ចទីផ្សារ​យ៉ាង​ពេញលេញជាដើម។

លោក Nguyen Tan Dung បានស្នើរក្នុងការចរចារ FTA EU ត្រូវ​សកម្ម​ពិនិត្យ​ទៅលើសមត្ថភាពអភិវ​ឌ្ឍន៍​នៅ​ទាប​របស់វៀតណាម គិតគូយកចិត្តទុក​ដាក់ទៅលើផល​ប្រយោជន៍សមស្របរបស់វៀតណាមចំពោះមុខ​ទំ​និញ​​កសិផលជលផលស្បែកជើងជាដើម។ លោក Nguyen Tan Dung បានអះអាងនូវ​កិច្ច​សន្យាថា វៀត​ណាម​​ជានិច្ចកាលស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសំរាប់​អង្គភាព​អាជីវកម្ម EU មកវិនិយោគ​អាជីវកម្ម​យូរ​អ​ង្វែងនិងជោគជ័យនៅ​វៀតណាម។

រីឯលោក Bernd Lange បានអះអាងថា EU ជានិច្ចកាលគោរពការជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការជាមួយ​វៀត​ណាម ហេតុនេះហើយគណៈ​កម្មាធិការ​ពាណិជ្ជកម្មអន្តរជាតិសភាអឺរ៉ុបនឹងយកចិត្តទុកដាក់ទៅលើ​សំណើរ​​របស់វៀតណាម ក្នុងនោះមានការពិនិត្យទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារ​ពេញលេញសំរាប់​វៀត​ណាម​ក៏ដូចជាអនុម័តទៅលើ PCA។ ​លោកក៏បាន​ជឿជាក់​ថា FTA រវាង EU និងវៀតណាមនឹងបាន​ចុះហត្ថ​លេខា​ពីព្រោះថា នេះ​ជា​កិច្ច​ព្រមព្រៀងលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ដ៏ធំធេងសំរាប់ភាគី​ទាំង​ពី​រ​និង​ជា​មូលដ្ឋានដើម្បី EU និងវៀតណាមសហប្រតិបត្តិការស៊ីជម្រៅនិង​ប្រសិទ្ធភាព៕

 
តាម​VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ