31/03/2015 14:47 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលលើកកំពស់ច្បាប់អន្តរជាតិក្នុងបញ្ហាអធិបតេយ្យភាពជាតិ


សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស (VOV)

នៅសម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកអំពី​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បណ្ដា​តំណាង​បានពិភាក្សា និងអនុម័តទៅលើ​សេចក្តី​សំរេចចិត្ត ច្បាប់​អន្តរ​ជាតិ​ក្នុង​បញ្ហា​អធិបតេយ្យ​ភាពជាតិ​មិន​ជ្រៀត​ជ្រែក​ចូលកិច្ចការ ផ្ទៃក្នុងរបស់គ្នានិងសិទ្ធិមនុស្ស។​ តាមលោក Le Minh Thong អនុ​ប្រធាន​គណៈ​កម្មាធិកា​រច្បាប់នៃរដ្ឋសភាវៀត​ណាមថា៖

“នេះជាសេចក្តីសំរេចចិត្តមួយដ៏សែនសំខាន់ វាបង្ហាញនូវទំនាក់ទំនងរវាង​ច្បាប់​អន្តរ​ជាតិ​ ជាមួយ​អធិបតេយ្យ​ភាព​​នៃប្រទេសនី​មួយៗ និងមនុស្សម្នាក់ៗ។ វៀត​ណាម​បាន​រួម​ចំណែក​ដ៏សំខាន់​ ក្នុង​របៀប​វារៈ​ពិភាក្សា​ទៅ​លើ​​​ពង្រាង​សេចក្តី​សំរេច​ចិត្តនៅទីក្រុង Geneva។ វៀតណាមលើកកំពស់ច្បាប់អន្តរជាតិ និងចាត់ទុកថា ច្បាប់​អន្ត​​រជាតិត្រូវបាន​គោរពយ៉ាងម៉ឺងម៉ាត់​ ក្នុងទំនាក់ទំនងអន្តរជាតិ។ វៀតណាម​ស្វាគមន៍​IPU អនុម័ត​ទៅ​លើ​សេច​ក្តី​សំរេចចិត្ត អំពីប្រធានបទសំខាន់នេះ និងសង្ឃឹមថាសេចក្តី​សំរេច​ចិត្ត​នេះ​ នឹង​បាន​បណ្ដា​ប្រទេស​អនុវ​ត្ត​ម៉ឺង​ម៉ាត់គោរពមុន ក៏ដូចជាក្រោយការ​ប្រតិបត្តិក្នុងទំនាក់ទំនង​អន្តរជាតិ៕”

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ