02/04/2018 09:44 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលរួមវិភាគទានអស់ពីកម្លាំងកាយចិត្តសំរាប់ការអភិវឌ្ឍរបស់អាស៊ាន

នៅខាងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី ៦ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ាន
លោក Lim Jock Hoi (រូបថត៖ VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងគោលបំណងថា នាពេលខាងមុខ លេខាធិការដ្ឋានអាស៊ាននឹងពង្រីកថែមទៀតនូវតួនាទីស្រាវជ្រាវនិងពិគ្រោះយោបល់ស្ដីពីគោលនយោបាយសំរាប់ប្រទេស​ជាសមាជិក។ ទន្ទឹមនឹងនោះ លេខាធិការដ្ឋានអាស៊ានគួរតែជំរុញខ្លាំងការងារតាម ដាន ដាស់តឿននិងសម្រប​សម្រួលការអនុវត្តកិច្ចព្រមព្រៀងនានាក្នុងអាស៊ាន ផងដែរ។ លោក Nguyen Xuan Phuc អះអាងថា វៀត​ណាម​ជានិច្ចកាលរួមវិភាគទានអស់ពីកម្លាំងកាយចិត្តសំរាប់ការអភិវឌ្ឍរបស់អាស៊ាន ព្រមទាំងមានគោល​បំណង​ថា លោកអគ្គលេខាធិការអាស៊ាននិងសហការ បង្កលក្ខណៈងាយស្រួល ដើម្បីវៀតណាមទទួលតួនាទីជាប្រធាន​អាស៊ាននាឆ្នាំ២០២០ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ