22/05/2015 09:59 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងលៃទុកអាទិភាពខ្ពស់សំរាប់ការងារបង្កាប្រឆាំង​គ្រឿងញៀន


វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងលៃទុកអាទិភាពខ្ពស់សំរាប់ការងារបង្កាប្រឆាំងគ្រឿងញៀន (VOV)

នា​រសៀល​ថ្ងៃទី​២១ខែឧសភាឆ្នាំ​២០១៥​ នៅទីស្ដី​ការ​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក Nguyen Tan Dung បាន​ទទួល​ប្រធាន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃប្រ​ទេស​ទាំង​៥​​ កម្ពុជា ចិន ឡាវ ម៉ីយ៉ាន់ម៉ា ថៃ​និង​ស្ថាប័ន​បង្កា​ប្រឆាំង​គ្រឿង​ញៀន​ និង​បទ​ល្មើស​នៃអង្គ​ការ​សហ​ប្រ​ជាជាតិ (UNODC) ដែល​បាន​ចូល​រួមសន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​ ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​ អំពីកិច្ច​សហ​ប្រតិបត្តិ​ការ​មហាអនុ​ដំបន់​ទន្លេ​មេគង្គ ​នៅ​ក្រុង​ហាណូយ​ដឹកនាំ​ដោយ លោក Jeremy Douglas ប្រធានដំណាង​ដំបន់​របស់ UNODC។ នាយក​រដ្ឋមន្ត្រីលោក Nguyen Tan Dung បាន​អះអាង​ថា​វៀតណាម​សន្យា​អនុវត្ត​ប្រកប​ដោយ​ ប្រសិទ្ធ​ភាពផែន​ការ​សកម្ម​ភាព​មហា​អនុ​ដំ​បន់​ដែល​​​បាន​​អនុម័ត​និងសង្កត់​ធ្ងន់​ថា ដោយ​ការខំប្រឹង​ប្រែង​របស់​ខ្លួន វៀត​ណាម​ជា​និច្ចកាល​យក​ចិត្ត​ទុក​ដាក់​និង​លៃ​ទុក​អាទិភាព​ខ្ពស់​សំរាប់​ការ​ងារ​បង្កា​ប្រឆាំង​គ្រឿង​ញៀន សហ​ការជិត​ស្និទ្ធ​ជាមួយ​អង្គការ​សហប្រជា​ជាតិ បណ្ដា​ប្រទេស​ក្នុង​មហាអនុ​ដំ​បន់ទាំង​នៅថ្នាក់​ពហុភាគី​ និងទ្វេភាគី​ដើម្បីតស៊ូទប់​ស្កាត់គ្រោះ​អាសន្ន​មាន​ចរិត​លក្ខណៈ​សកល​នេះ។

​រីឯ​លោក Jeremy Douglas បាន​វាយ​តំលៃខ្ពស់​តួនាទី​និងកិច្ចសន្យា​របស់​វៀត​ណាម​ ក្នុង​ការ​តស៊ូ​បង្កា​ប្រឆាំង​គ្រឿង​ញៀន​សកល​ និងមហា​អនុដំបន់​ទន្លេ​មេគង្គ។ លោក​បាន​ចាត់​ទុក​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​បណ្ដា​ប្រទេស​គឺជា​ការ​គាំទ្រយ៉ាង​ខ្លាំងក្លា ចំពោះកិច្ច​សន្យា​សកល​លោក​ទាំង​មូល​របស់ អង្គការសហ​ប្រជា​ជាតិ​និង​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ លោក Ban Ki Moon ក្នុង​ការ​តស៊ូ​ជាមួយ​បទ​ល្មើស​និង​គ្រឿង​ញៀន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ