18/03/2015 11:51 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមា​នគោល​បំណង​ជំរុញ​ទំនាក់​ទំនង​ដៃគូលើ​គ្រប់​វិស័យ​ជាមួយ​អូស្ត្រាលី

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បំពេញទួស្សនកិច្ចនៅអូស្ត្រាលី
 

ក្នុងក្របខ័ណ្ឌនៃដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវការ​នៅអូស្ត្រាលី នាព្រឹក​ថ្ងៃទី១៧​ខែមិនាឆ្នាំ២០១៥ នៅទី​ក្រុង Sydney នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung ​និងគណៈ​ប្រតិភូវៀត​ណាម បានមាន​ជំនួប​សន្ទនា​ជាមួយបណ្ដាអង្គ​ភាពអាជីវកម្ម​​នៃប្រទេសទាំង​ពីរ អំពីការអភិវឌ្ឍន៍​របស់ខឿន​សេដ្ឋកិច្ច​វៀត​ណាម ក៏ដូច​ជាបណ្ដា​​ឱកាស សហប្រតិបត្តិ​ការអភិវឌ្ឍន៍​នៃទំនាក់ទំនងដៃគូលើគ្រប់​វិស័យ​វៀត​ណាម-​អូស្ត្រាលី។ នៅទី​នេះ នាយក​រដ្ឋមន្ត្រី Nguyen Tan Dung បានអោយ​ដឹងថា៖​ “ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពីបរ​ទេស​ចូលមក​វៀត​ណាម អោយខ្លាំងក្លាថែ​ម​ទៀតនិងមានប្រសិទ្ធភាព​ខ្ពស់ជាង​ទៀត  រដ្ឋាភិបាលវៀត​ណាមនឹង​បន្តសុក្រិត​ខឿន​សេដ្ឋកិច្ចទីផ្សារនៅវៀត​ណាម អនុវត្តការប្រកួត​ប្រជែងប្រកប​ដោយ​សមភាព តម្លា​ភាព រវាង​បណ្ដា​អង្គភាព​អាជីវកម្ម​នៅក្នុងនិងក្រៅប្រទេសនៅទីផ្សារ​វៀតណាម។ វៀតណាម​អះអាងថា​នឹងបន្តធ្វើ​សមា​ហ​រណ​កម្ម​ខឿនសេដ្ឋកិច្ចអន្ត​រជាតិយ៉ាង​ទូលំ​ទូលោយថែមទៀត។”

លោកនាយករដ្ឋមន្ត្រីវៀត​ណាម  Nguyen Tan Dung បានអះអាង​ថា៖ វៀតណាម​កំពុ​ង​ប្រមូល​ផ្តុំ​អនុវត្ត​​ជំហា​នលោត​ផ្លោះយុទ្ធ​សាស្ត្រ​​ចំនួន៣ ដើម្បីបង្ក​​លក្ខណៈ​ងាយ​ស្រួល ទាក់​ទាញនិង​អភិវឌ្ឍន៍​ការវិ​និយោគ អាជី​វ​កម្ម ជំរុញ​ខ្លាំងការអភិវឌ្ឍន៍​សេដ្ឋកិច្ច។​ វៀតណាមក៏​បន្តធានាស្ថិរភា​ពនយោបា​យ​សង្គម អោយ​​កាន់​​តែ​រឹង​​មាំ​ពីមួយ​ថ្ងៃទៅមួយ​​ថ្ងៃ​ការពារផល​ប្រយោជន៍​​ដ៏ត្រឹមត្រូវ​ស្របច្បាប់របស់​​វិនិយោគិន …លៗ

​មុនពេលចាក​ចេញពីទី​ក្រុង Sydney ទៅកាន់​ទីក្រុង Canbera នាយប់ថ្ងៃទី១៧​​ខែមិនាឆ្នាំ២០១៥ តាម​​ម៉ោង​តំបន់​​ លោក Nguyen Tan Dung បាន​ជួបសន្ទនាជា​មួយអគ្គ​ទេសាភិ​បាល​អូស្ត្រាលី លោក​ Peter Cosgrove និង​​​អភិបាលរដ្ឋ​ New South Wales លោ​ក David​​ Hurley ទៀត​ផង។ នៅ​ក្នុង​​ជំនួប​សន្នាជា​​មួយ​អគ្គ​​ទេសា​ភិបាល​​​អូស្ត្រាលី លោក ​Peter Cosgrove លោក ​Nguyen Tan Dung បានអះ​អាងថា៖ គោល​ន​យោ​បាយ​​មុន​ក៏ដូច​​ជា​​ក្រោយ​របស់​​វៀតណាម គឺគោរពនិង​មានគោលបំណងបង្កើន​ទំនាក់ទំនង​ដៃគូលើ​គ្រប់​វិស័យជា​មួយ​អូស្ត្រា​លី​ ហើយអបអរសាទ​រគោលនយោបាយ​របស់អូស្ត្រាលីគឺ​​បន្តបង្កើន​ទំនាក់ទំនង​​ជាមួយបណ្ដាប្រ​​ទេស​ក្នុ​ង​​​តំប​ន់អាស៊ី-ប៉ាស៊ី​ហ្វីក ដែល​ក្នុងនោះ​មាន​​វៀតណាម​ផង។

នាថ្ងៃនេះ​ដែរ លោក Nguyen Tan Dung ក៏មានជំនួបប្រាស្រ័យជាមួយដំ​ណាង​និស្សិត​និង​ជនវៀត​ណាម​គំរូ​​នៅ Sydney ផង​​ដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចនៅអូស្ត្រាលីលើក​នេះ នាថ្ងៃទី១៧​ខែ​មិនាឆ្នាំ​២០១៥ រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន​​​និងផ្សព្វផ្សាយវៀ​តណាម លោក Nguyen Bac Son បានទៅទ​ស្ស​នានិង​បំពេញ​កា​រងា​​រ​ជាមួយ​សម្ព័ន្ធ​​ក្រុម​ហ៊ុន​​ទូរគមនាគ​មន៍ Telstra។ នៅទីនេះ​ ភាគី​ទាំ​ង​ពីរបានពិភាក្សាជំរុញ​កិច្ចសហប្រ​​តិបត្តិការ​​វិនិយោគ ពាណិ​ជ្ជកម្ម បង្ក​លក្ខណៈ​​​អំពីវិស័យ​នយោ​បាយ  គតិយុត្តិ​ដើម្បីបណ្ដាអង្គភា​ពអាជីវកម្មទូរ​គមនាគមន៍ នៃប្រ​​ទេស​​ទាំង​​ពីរពង្រីក​​ទំនាក់ទំនង​សហប្រតិ​បត្តិការ ស្វែង​រកឱកាសវិនិ​យោគ អាជីវ​កម្ម…លៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ