01/07/2016 10:02 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Win Hlaing

នារសៀលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Win Hlaing អញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជម្រុញទំនាក់ទំនងមិត្តភាពប្រណៃណីនិង កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងវៀតណាមជាមួយមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមីយ៉ាន់ម៉ា​ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រូមចំណែកចូលក្នុងកិច្ចសហ​ប្រតិបត្តិការ​និងសាមគ្គីរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Win Hlaing បានឯកភាពចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ លោក Win Hlaing បានអះអាងថា ទោះបីជាក្នុងឋានៈណាក៏ដោយ លោកនៅតែរួមចំណែកសកម្មក្នុងការជម្រុញថែមទៀតនូវ​ទំ​នាក់​ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមីយ៉ាន់ម៉ានិងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ