15/12/2017 07:49 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍គណិតវិទ្យា


វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍គណិតវិទ្យា

សិក្ខាសាលាអន្តរជាតិ ក្បួនគណនាគណិតវិទ្យាល្អប្រសើរ និងមេរៀនគណិតវិទ្យាទាក់ទិននានា បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពសំដៅអបអរសាទរទិវាកំណើតលើកទី ៩០ និងលើកតម្កើងសាស្ត្រាចារ្យ Hoang Tuy ដែលជាគណិតវិទូល្បីឈ្មោះវៀតណាម និងនៅលើពិភពលោក។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍ផ្នែកគណិតវិទ្យា និងអ្នកមានទេពកោសល្យគណិតវិទ្យាវៀតណាម ព្រមទាំងមានក្ដីជឿជាក់ថា វៀតណាមនឹងមានអ្នកវិទ្យាសាស្ត្រ និងអ្នកមានទេពកោសល្យគណិតវិទ្យាច្រើនថែមទៀតដូច សាស្ត្រាចារ្យ Hoang Tuy។ លោកមានបំណងថា ជំនាន់យុវវ័យវៀតណាមនឹងមានជំជឿទុកចិត្តក្នុងការស្រាវជ្រាវ ច្នៃប្រឌិតថ្មី ដើម្បីបម្រើបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

នាថ្ងៃទី ១៤ ធ្នូដដែល លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយវិទ្យាស្ថានគណិតវិទ្យាវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ