11/03/2015 10:54 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលប្រគល់សិទ្ធិឲ្យនារីនិងជម្រុញសមភាពភេទ


លោកស្រី Pham Thi Hai Chuyen ថ្លែងមតិក្នុងសម័យប្រជុំ(រូបថតៈ Lê Dương/TTXVN)

 
នាថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ សម័យប្រជុំលើកទី៥៩ នៃគណៈកម្មាធិការតួនាទីនារីអ.ស.ប (CSW ៥៩) បានប្រព្រឹត្តទៅជាផ្លូវការនៅទីស្នាក់ការអ.ស.បប្រចាំនៅក្រុង New York របស់អាមេរិក។ គណៈប្រតិភូ​វៀត​ណាម​ចូលរូមសន្និ សីទនេះ​ដឹកនាំដោយលោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការ ងារ​យុទ្ធជន​ពិការ​និងសង្គមកិច្ចវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីភាពជឿនលឿនរបស់​នារី​វៀត​ណាម​។

នៅសម័យប្រជុំ CSW ៥៩ នាថ្ងៃទី៩មិនា លោកស្រី Pham Thi Hai Chuyen បានមានបទថ្លែងមតិ ដោយ​លើក​ត្រដែតរាល់សមិទ្ធិរបស់វៀតណាម ក្នុងការប្រគល់សិទ្ធិប្រយោជន៍សម្រាប់នារី។​តាមនោះ វៀតណាមជា​និច្ចកាល​ ប្រគល់សិទ្ធិសម្រាប់នារី បង្រួញគម្លាតនិងជម្រុញសមភាពភេទដោយឥតឈប់ ឈរ។ វៀត​ណាម​ទទួល​បានសន្ទស្សន៍ចំណាត់ថ្នាក់គួរឲ្យគត់សម្គាល់ ក្នុងការ អនុវត្តសមភាពភេទ​នៃអ.ស.ប ឈរលំដាប់​ថ្នាក់​ទី​៣ក្នុងតំបន់អាស៊ាន និង ឈរលំដាប់ថ្នាក់ទី៤៧ក្នុងចំណោមប្រទេស១៨៧លើពិភពលោក។ ក្នុងបណ្តា ថ្ងៃ​ជា​បន្ត លោកស្រី Pham Thi Hai Chuyen នឹងបន្តចូលរួមបណ្តាកិច្ចប្រជុំ ជាន់ខ្ពស់ និង​បណ្តាព្រឹត្តការណ៍​នៅ​ខាង​ក្រៅសន្និសីទផងដែរ៕ 

 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ