19/08/2015 09:51 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលបង្ករលក្ខណៈងាយស្រួលដើម្បីប្រជាជនមានសេរីភាពកក្នុងជីវភាពរស់នៅ​និងសកម្មភាពសាសនាតាមច្បាប់


ទិដ្ឋភាពនៃជំនួប (រូបថតៈ Nguyễn Dân/TTXVN)

ថ្លែងមតិ​ក្នុងពិធីជួប​ជាមួយលោក Jeffrey R.Holland សាវ័ក​មួយរូប​របស់ព្រះ​យេស៊ូគ្រីស្ទ​និងសមាជិក​នាថ្ងៃ​ទី១៧ខែកក្កដា​នៅទីក្រុងហាណូយ អនុ​ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិ​វៀតណាម លោក Le Ba Trinh​ បានសង្កត់ធ្ងន់​ថា៖  វៀតណាម​ជាប្រទេស​ពហុ​ជំនឿ សាសនា ហើយ​សាសនា ទាំង​អស់​គឺរស់​នៅ​ក្នុង​ភាព​សុខ​ដុម​រម្យនា ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម។ រដ្ឋ​វៀតណាមបានបង្ក​លក្ខណៈងាយ​ស្រួល ដើម្បី​ប្រជាជន​វៀតណាម មាន​សេរីភាព​ក្នុងការ​រស់នៅ និង​អនុវត្ត​សកម្មភាព​សាសនា​តាមច្បាប់។ រួម​ជាមួយ​នោះ លើក​ទឹកចិត្ត​ឲ្យសាសនានានា រួមចំណែកចូលក្នុងសកម្មភាពរួម​របស់សង្គម សាមគ្គី កសាង​ជីវភាព​រស់​នៅ​ល្អទាំ​ងខាងផ្លូវលោក​និងផ្លូវធម៌។ លោក Le Ba Trinh មានបំណងថា លោក Jeffrey R.Holland បន្ត​ផ្លាស់​ប្តូរ​ជា​មួយ​សមាជិក សភា មិត្តភក្តិ​និងមជ្ឈដ្ឋាន​អ្នកនយោបាយ​អាមេរិក ដើម្បីបំពេញបន្ថែម​ការ​យល់ ដឹង​អំពី​វៀត​ណាម​។ រីឯ​ខ្លួន​វិញ លោក Jeffrey R.Holland បានអះអាងថា​ពេល ត្រឡប់​មក​អាមេរិក​វិញ លោក​នឹង​ក្លាយ​ទៅ​ជា​ឯកអគ្គរដ្ឋ​ទូត​របស់​វៀត​ណាម លើទឹកដី​អាមេរិក​ហើយ​ក៏បន្ត​មាន​ការ​រួម​ចំណែក​សម្រាប់​ជម្រុញ​ទំនាក់​ទំនង​រវាង​វៀត​ណាម ជាមួយអាមេរិក​ផងដែរ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ