29/07/2015 12:00 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលជាសមាជិកមានការទទួលខុសត្រូវនិងរួមវិភាគទានយ៉ាងសកម្ម​ក្នុងអាស៊ាន


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

ប្រការនេះ​ត្រូវ​បានឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងការបរ​ទេសវៀត​ណាម លោក Pham Binh Minh អះ​អាង​នៅ​ក្នុងពេល​ឆ្លើយ​សម្ភាសន៍ ជា​មួយអ្នក​យកព័ត៌​មាន​នៃវិទ្យុសម្លេង​វៀត​ណាម ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​២០ នៃ​ទិវាវៀត​ណាម​ក្លាយទៅជាសមាជិក​អាស៊ាន (ថ្ងៃទី២៨ខែ​កក្កដាឆ្នាំ​១៩៩៥-ថ្ងៃទី​២៨ ខែកក្កដាឆ្នាំ​២០១៥)​។  លោក Pham Binh Minh បានចាត់ទុកថា៖​ រយៈ​ពេល​២០​ឆ្នាំ បាន​កត់​សម្គាល់​នូវ​ជំហាន​អភិវឌ្ឍន៍​ខ្លាំងក្លា​ របស់វៀតណាមលើ​គ្រប់​វិស័យ ក្នុងការធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និងអន្តរជាតិ។ បណ្ដា​ការ​រួម​វិភាគ​ទាន​របស់វៀត​ណាម បាន​រួមចំណែក​សំខាន់​ក្នុងដំណើរ​ការ​អភិវឌ្ឍន៍ ស្ថិរភាព របស់​អាស៊ាន។

“​មុន​នេះ២០​ឆ្នាំ វៀត​ណាមបាន​សម្រេច​ចិត្តចូល​រួម​អាស៊ាន​។ នេះគឺជាសេច​ក្ដីសម្រេចចិត្ត​ត្រឹម​ត្រូវ របស់​បក្ស​និង​រដ្ឋ។ សេចក្ដី​សម្រេច​ចិត្ត​នេះបាន​បង្កើតឡើង​បរិយាកាស​សន្តិភាព ស្ថិរភាពសំរាប់ប្រទេសជាតិអភិវឌ្ឍន៍ ក្នុងរយៈពេល​២០ឆ្នាំ។​ នេះ​ក៏គឺ​ជាគោល​ជំហរ​របស់​វៀតណាមគឺពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនី​យកម្ម​។​”

​លោក Pham Binh Minh ក៏បានអោយដឹងថែមទៀតថា៖ ចាប់ពីពេលចូល​រួម​អាស៊ាន​នេះ វៀត​ណាម បាន​កំណត់​ជាសមាជិក​សកម្ម​ក្នុង​អាស៊ាន ដោយចាត់ទុក​ថា៖ កសាង​តំបន់​សាមគ្គីភាព​ខ្លាំងមាំមួន នេះ​គឺជា​បរិយាកាស​ដើម្បី​វៀត​ណាម អភិ​វឌ្ឍន៍ រក្សា​សន្តិភាព និងស្ថិរភាព។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏​បានចាត់ទុកដែរថា៖ នាចុងឆ្នាំនេះ សហគមន៍អាស៊ានត្រូវបានកកើត​ឡើង វៀត​ណាម​ត្រូវតែ​សកម្ម​ជាង​ទៀត​ ដើម្បីបំរើសកម្មភាពនានានាចុងឆ្នាំ២០១៥ នេះ៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ